ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​មួយក្រុម​មាន​គ្នា៤នាក់ ធ្វើ​សកម្មភាព​ឡើងលើ​ដំបូលផ្ទះ​គាស់ បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​លក់​ទូរស័ព្ទ តែ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទាន់​ស្រែកចោរៗ នៅ​ភ្នំពេញ

ជនសង្ស័យ​មួយក្រុម​មាន​គ្នា៤នាក់ ធ្វើ​សកម្មភាព​ឡើងលើ​ដំបូលផ្ទះ​គាស់ បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​លក់​ទូរស័ព្ទ តែ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទាន់​ស្រែកចោរៗ នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ចំណុច​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​ជាប់​ប៉ុស្តិ៍​ព្រែក​ឯង ក្នុងភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។

ជនសង្ស័យ​ឈ្មោះ ម៉ៅ ជា ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៣២៩ ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។ ចំ​ណែ​ច​ជនរងគ្រោះ​ឈ្មោះ ប៊ុន រ័ត្ន​ថា ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរប​លក់ដូរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ។

នៅ​យប់កើតហេតុ គាត់​កំពុង​ដេក​យាម​នៅក្នុង​តូប​លក់​ទូរស័ព្ទដៃ ស្រាប់តែ​ឮ​សំ​រឹប​ជើង​លើ​ដំបូង​ផ្ទះ ហើយក៏​ស្រែកចោរៗ ស្រាប់តែ​ជនសង្ស័យ៣នាក់ បាន​រត់ឡើង​ម៉ូតូ​មួយគ្រឿង​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១AW-២៧៥២ មួយសន្ទុះ​ក្រោយមក​ស្រាប់​លេច​ជនសង្ស័យ​ម្នាក់ បាន​ដើរមក​យក​ម៉ូតូ​ថា ខ្លួន​បាន​ភេ្ល​ច ក៏ត្រូវ​ប្រជាព​រដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ព្រមទាំង​ដកហូត​កន្ត្រៃ​កាត់​ដែក១, កាំបិត១, ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​គ្រឿងញៀន)១កញ្ចប់​តូច រួច​ក៏​បញ្ជូនមក​សួរនាំ​នៅ​ប៉ុស្តិ៍​ព្រែក​ឯង  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya