ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » គ្រួសារ​​សព​​ព្រះ​ចៅ​អធិការ​វត្ត​ចោទ​ថា​ មន្ទីរ​ពេទ្យ​ម៉ា​លី​យ៉ា ​ ចាក់​ថ្នាំ​ខុស​បច្ចេក​ទេស​​បណ្តាល​ឲ្យ​លោក​សុគត​

គ្រួសារ​​សព​​ព្រះ​ចៅ​អធិការ​វត្ត​ចោទ​ថា​ មន្ទីរ​ពេទ្យ​ម៉ា​លី​យ៉ា ​ ចាក់​ថ្នាំ​ខុស​បច្ចេក​ទេស​​បណ្តាល​ឲ្យ​លោក​សុគត​

ភ្នំពេញ៖ ព្រះ​ចៅអធិការ​វត្តមួយអង្គព្រះនាម នឹម វ​ណ្ណី ព្រះជន្ម​២៥​ឆ្នាំ គង់​វត្ត​អង្គអណ្តែត ឃុំ​ថ្មី ស្រុក ជុំ​គិរី ខេត្តកំពត មាន​ជំងឺ​ដុះ​សាច់ក្នុង​បំពង់ក ដែលសុគត ​​កាលពី​វេលា​ម៉ោង​១០​ ព្រឹក​ ថ្ងៃទី​១៧ ​ខែធ្នូ ឆ្នាំ​២០១៣នោះ ត្រូវក្រុមគ្រួសារព្រះសង្ឃរងគ្រោះចោទប្រកាន់មន្ទីរពេទ្យម៉ាលីយ៉ា ថា បានចាក់ថ្នាំខុសបច្ចេកទេសបណ្តាលអោយសុគត រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​គេចវេស​មិន​ទទួល​​​ខុសត្រូវ។

បើតាម ​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ព្រះ​ចៅអធិការ ព្រះនាម នឹម វ​ណ្ណី ព្រះជន្ម ២៥​ឆ្នាំ គង់​វត្ត​ជុំ​គិរី ខេត្តកំពត មាន​ជំងឺ​ដុះ សាច់ ក្នុង​បំពង់​ក​បាន​គង់​តាម​ម៉ូតូឌុប​មក​ចូល​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​ ម៉ាលី​យ៉ា​ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ឲ្យ​មន្ទីរពេទ្យ​វះកាត់​យក​ដុំ​សាច់​នោះ​ចេញ ប៉ុន្តែ​ក្រោយ​ពី​គ្រូពេទ្យ​ចាក់​​​ថ្នាំ​មិន​ដឹង​ថា​ថ្នាំ​អ្វី​នោះ​ទេ ទំនងជា​ខុស ​បច្ចេកទេស បាន​ធ្វើ​ឲ្យ​ព្រះ​ចៅអធិការ​រងគ្រោះ​មាន​ស្ថានភាព​បែកពពុះមាត់ និង​សន្លប់​បាត់ស្មារតី ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំការ​នៅ​ទី​នោះ​​​បញ្ជូន​ព្រះ​ចៅអធិការ តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ឆ្ពោះទៅ​មន្ទីរ​កាល់ម៉ែត។

ប៉ុន្តែ​ប្រភព​ព័ត៌មាន​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ព្រះចៅអធិការ​អង្គ​នេះ​បាន​សុគត​តាំងពី​នៅ​មន្ទីរពេទ្យ​ម៉ាលីយ៉ា​ម្ល៉េះ ហើយ​ការ​ដឹក​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​គ្រាន់តែ​ជា​លេស​មួយ​ក្នុង ​ការ​គេចវេស​ពី​ការ​ទទួលខុសត្រូវ ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត​ព្រះ​ចៅអធិការ​មួយ​អង្គ​​ ដែល​គ្រាន់​តែ​មាន​ជំងឺ​ដុះសាច់​បំពង.ក​នោះ។

បច្ចុប្បន្ន ​សព​​​ព្រះសង្ឃ​ត្រូវ​បាន​គេ​យក​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ រង់ចាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​កោសលវិច័យ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ។ ចំណែក​អ្នក​គ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​ម៉ាលីយ៉ា​និយាយ​យ៉ាង​ខ្លី​ថា​ គេ​មិនដឹង​ទេ បើ​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ​ឲ្យ​ទៅ​សួរ​សាច់ញាតិ​ជនរងគ្រោះ​ទៅ​គេ​មិនដឹង​ឡើយ។

ចំណែក ​សមត្ថកិច្ច​ជំនាញ ​និង​អ្នកច្បាប់​បាន​និយាយ​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​ព្រះចៅអធិការ​មិន​សុគត​នៅក្នុង​មន្ទីរពេទ្យ​ម៉ាលីយ៉ា​ក៏ដោយ​ក៏ ​ដើមហេតុ​គឺ​មន្ទីរពេទ្យ​នោះ​បាន​ចាក់​ថ្នាំ​នាំ​ឲ្យ​ព្រះ​ចៅអធិការ​អង្គ​ នោះ​សុគត។ ដូច្នេះ​តាមច្បាប់​មន្ទីរពេទ្យ​ត្រូវតែ​ទទួលខុសត្រូវ​តាមច្បាប់ មិនអាច​គេចវេស​បាន​ឡើយ។

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ក្រសួងសុខាភិបាល​ចុះ​ពិនិត្យ ​និង​មាន​វិធានការ​ចំពោះ​មន្ទីរពេទ្យ​ម៉ាលី​យ៉ា​នេះ​ផង។

គួបញ្ជាក់ថា មន្ទីរពេទ្យ​ម៉ាលី​យ៉ា មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៤១០ តាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya