ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » បាក់​រលំ​អគារ​នៅ​តំបន់ Pub Street នៅ​សៀមរាប ស្លាប់​កម្មករ​ម្នាក់ និង​របួស៤នាក់ ព័ត៌មាន​លម្អិត

បាក់​រលំ​អគារ​នៅ​តំបន់ Pub Street នៅ​សៀមរាប ស្លាប់​កម្មករ​ម្នាក់ និង​របួស៤នាក់ ព័ត៌មាន​លម្អិត

(សៀមរាប)៖  តាម​ការបញ្ជាក់​ពី លោក ហួត សុធី ស្នងការរង​នគរបាល ខេត្តសៀមរាប  ករណី​រលំ​អគារ​សល់​ពី​សម័យ​បារាំង នៅ​តំបន់ Pub Street ជិត​ផ្សារ​ចាស់ ខេត្តសៀមរាប បណ្តាល​ឲ្យ​កម្មករ​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​ជួសជុល​អគារ​ម្នាក់​បាន​ស្លាប់ និង៤នាក់​រងរបួស។

ជនរងគ្រោះ​ទាំងនោះ​រួមមាន៖ ទី១-ឈ្មោះ ឃុំ ពេជ្រ ភេទ​ប្រុស អាយុ១៦ឆ្នាំ បាន​ស្លាប់, ទី២-ឈ្មោះ ម៉ុ​ត រី ភេទ​ប្រុស អាយុ១៨ឆ្នាំ រងរបួស​លើ​ភ្នែក​ឆ្វេង និង​ជើងឆ្វេង, ៣-ឈ្មោះ ឌី ស្នា ភេទ​ប្រុស អាយុ២៧ឆ្នាំ រងរបួស​ស្រាល, ទី៤- ឈ្មោះ សល់ សេក ភេទ​ប្រុស អាយុ ២៧ឆ្នាំ របួស​បែក​ចឹ​ញ្ចើ​ម​ស្តាំ, ៥-ឈ្មោះ មឺ មេ​ត ភេទ​ប្រុស អាយុ៣០ឆ្នាំ របួស​បែកក្បាល និង​ជង្គង់​ឆ្វេង។ អ្នក​ទាំង៥នាក់​ខាងលើ រស់នៅ​ភូមិ​ធ្វា​ស ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប។

នៅ​ម៉ោងជាង១២ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​តំបន់ Pub Street ជិត​ផ្សារ​ចាស់​ខេត្តសៀមរាប ក្នុង​មណ្ឌល១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​បាក់​រលំ​អគារ ដែល​នៅសល់​ពី​សម័យ​បារាំង បណ្តាលឱ្យ​គាប​ជាប់​កម្មករ៥នាក់។

ភ្លាមៗនោះ​កម្លាំង​អាជ្ញាធរ បាន​ព្យាយាម​យក​ឡាន​ស្ទួ​ច និង​អេស្កាវ៉ាទ័រ ជួយ​កាយ​នឹង​ទាញយក​កម្មករ​ទាំង៥នាក់ ដែល​ជាប់​ក្រោម​ថ្ម​ចេញ តែ​ទោះជា​យ៉ាងណា​កម្មករ៤នាក់ បាន​ជួយ​សង្គ្រោះបាន។ ដោយឡែក​ម្មករ​ម្នា​ក់បាន​ស្លាប់ ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​ពេក។

ក្រោយ​កកើត​ហេតុ​កម្មករ​ដែល​ស្លាប់ ត្រូវបាន​អាជ្ញាធរ​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រណី និង​កម្មករ៤ដែល​រងរបួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya