ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​អង្គការ​សិទ្ឋិ​មនុស្ស​កំពុង​ស្វែងរក​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ថៃ​វ៉ៃ​សំរាត​ខោអាវ ថតរូប​ផ្សាយ​ជា​សាធារណៈ​ ​

មន្ត្រី​អង្គការ​សិទ្ឋិ​មនុស្ស​កំពុង​ស្វែងរក​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ថៃ​វ៉ៃ​សំរាត​ខោអាវ ថតរូប​ផ្សាយ​ជា​សាធារណៈ​ ​

បន្ទាយមានជ័យ​៖​    ​លោក​ស៊ុម ចាន់​គា ប្រធាន​សមាគមន៍​ការពារ​សិទ្ឋិ​មនុស្ស​អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ  បាន​ថ្លែង​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ ឆ្នូ ឆ្នាំ​២០១៣​នេះ​ថា អង្គការ​របស់លោក កំពុង​ដុតដៃដុតជើង ដោយ​ទាក់​ទង់​ទៅ​លោក ស្រី​ជំទាវ យូ អយ ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​អន្តរាគមន៍​អោយ​ស្ត្រី​ពីរ​នាក់​ដែល
​ថៅ បន​ល្បែង​ខុសច្បាប់ ចាប់​ពួកនាង​ធ្វើ​ទារុណកម្ម​និង សម្រាត​ខោអាវ ថតរូប​បង្ហោះ​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​។​
​លោក​ស៊ុម ចាន់​គា បន្តថា ទាក់ទង​និង​បញ្ហា​ខាងលើនេះ ខាង​អង្គការ​របស់លោក ក៏បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា ផងដែរ មេត្តា​ធ្វើ​យ៉ាង​ជួយ​រំដោះ​ជនរងគ្រោះ​ឲ្យ​ចេញពី​ក្រញាំដៃ ជនជាតិ​ថៃ ដើម្បីអោយ​ពួកនាង​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​សិន​។ ចំពោះ​ជនជាតិ​ថៃ ដែលមាន វប្បធម៌ អរិយធម៌ និង​កាន់សាសនា ដូច​និង​កម្ពុជា​ដែរ មិនគួរណា​ប្រព្រឹត្ត​អំពើ​បែប​អមនុស្សធម៌ បែបនេះ​ឡើយ ហាក់បីដូចជា​ប្រទេស​ថៃ គឺជា​ប្រទេស​ដែល​គ្មាន​ច្បាប់​ទំលាប់​អីចឹង ប្រសិនជា​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​នោះ​ធ្វើ​ខុស ត្រូវ​ប្តឹងទៅ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៃ​ប្រទេស មិនគួរ​ធ្វើ​ទារុណកម្ម រំលោភ​សិទ្ឋិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​បំផុត សិទ្ឋិ​ស្ត្រី​បែប​អាស អាភាស​បែបនេះ​ឡើយ  ពីព្រោះ​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​។​
​ដោយឡែក លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ក៏បាន​ថ្លែង​អោយដឹង​ដែរ​ថា ក្រោយពី​ទទួល​ព័ត៌មាន​ខាងលើនេះ លោក​ក៏បាន​ប​ញ្ចូ​ន​ព័ត៌មាន​នេះ​ទៅ​អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ហើយ តើ​ពិតជា​មានរឿង​បែប​ហ្នឹង​កើតឡើង​ដែរ​ឬ​យ៉ាងណា ។​សូម​រំលឹក​ផងដែរ​ថា ស្ត្រី​ខ្មែរ​ពីរ​នាក់ ជា​បុគ្គលិក​បន​ល្បែង ស៊ីសង​ខុសច្បាប់ មួយកន្លែង​ស្ថិតក្នុង​ភូមិ​បាន​មួ​រុង​រួយ​ស្រុក​ខា​រ៉ា​ម​សាម​សយ​ហុក​ហុក ក្រុង​បាងកក ប្រទេស​ថៃ ។ ស្ត្រី​រងគ្រោះ​ជនជាតិខ្មែរ​ទាំងពីរ ទីមួយ​មានឈ្មោះ  ថាប់ នី​តា ហៅ​ស្រី​ដែន អាយុ​៣៣​ឆ្នាំមាន​ដើមកំណើត​នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឬ​ស្សី​ក្រោក​ស្រុក មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចំណែក​ម្នាក់ទៀត​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​
​ស្ត្រី​ខ្មែរ​ទាំងពីរ​ខាងលើ ត្រូវ​ថៅកែ​ជនជាតិ​ថៃ វ៉ៃ​ធ្វើបាប​ព្រមទាំង​សម្រាត​ខោអាវ​ចេញ ដោយ​បន្សល់​តែ​ខោ​លី​អូ​ហើយ​ថតរូប​បង្ហោះ បែប​អាសអាភាស​បំផុត ព្រមទាំង​បិទ​ផ្សាយ​ជា​សាធារណៈ ទៀតផង  មូលហេតុ​គឺ​ថៅកែ​ជនជាតិ​ថៃ រូបនោះ​ចោទប្រកាន់ថា​ពួកនាង កេងកិប​លុយ​ក្រុម ហ៊ុន​កាស៊ីណូ​អស់​ប្រមាណ​ជាង​៧​លាន​បាត​(​ប្រាក់​ថៃ​)៕

ដោយ ៖ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya