កំពង់ឆ្នាំង ៖ បុរសវ័យ២៦ ឆ្នាំម្នាក់មានប្រពន្ធរហូតទៅដល់៣នាក់ហើយថែមទាំងចាប់រំលោភក្មេងស្រីជាអនីតិជនអាយុ១៤ ឆ្នាំ បានសម្រេចម្នាក់ទៀត ។នេះបើយោងតាមពាក្យបណ្តឹងរបស់ ម្តាយកុមារីរងគ្រោះកាលពីយប់ថ្ងៃទី១៥ ធ្នូ ២០១៣ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបាន ឱ្យដឹងថា បុរសសង្ស័យឈ្មោះមឿន សុផាត ហៅស្រួច អាយុ២៦ឆ្នាំ មានទីលំនៅភូមិភ្នំតាសាំ ឃុំក្រាំងស្គា ស្រុកទឹកផុស។
ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៥ ធ្នូ បុរសសង្ស័យបានទៅផ្ទះកុមារីរងគ្រោះ ហើយបានទិញស្រាចំនួន១លីត្រនាំឪពុក និងបងប្រុសកុមារីរងគ្រោះផឹកទាំងអស់គ្នារហូតដល់ម៉ោង៧យប់ ម្ចាស់ផ្ទះបានរៀបចំបាយជួបជុំគ្នា ក្រោយមកបុរសសង្ស័យបានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅម៉ោងជាង១១យប់ស្រាប់តែជនសង្ស័យបានត្រឡប់មកផ្ទះកុមារី រងគ្រោះវិញ និងបានចូលដេកក្នុងមុងជាមួយកុមារីរងគ្រោះ និងបានរួមរ័កជាមួយនាងរហូតបានសម្រេច។ មួយសន្ទុះក្រោយមកកុមារីរងគ្រោះបានចុះមកដីបត់ជើង ស្រាប់តែជនសង្ស័យដែលមិនទាន់ទៅណាបានមកចាប់នាងបំណងរំលោភម្តង ទៀត តែត្រូវនាងស្រែកឱ្យឪពុក ម្តាយជួយ បុរសសង្ស័យក៏រត់គេចខ្លួនបាត់ លុះស្អែកឡើងឪពុក ម្តាយកុមារីរងគ្រោះបានដាក់ពាក្យបណ្តឹង និងចាប់ខ្លួនតែម្តង។
ចំពោះមុខសមត្ថកិច្ចបុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមរ័កជាមួយកុមារីរងគ្រោះពិតមែន ប៉ុន្តែពួកគេបានស្រឡាញ់គ្នាយូរហើយ មិនមានការចាប់បង្ខំឡើយ ហើយនេះមិនមែនជាលើកទី១ដែរ គឺជាលើកទី២ហើយ៕