ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចំណោម​៣​នាក់ ​វាយ​នឹង​កាប់​បុរស​២​នាក់​ក្នុង​វង់​ស៊ីផឹក​ ​

បុរស​ម្នាក់​ចំណោម​៣​នាក់ ​វាយ​នឹង​កាប់​បុរស​២​នាក់​ក្នុង​វង់​ស៊ីផឹក​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ។​​បុរស​សង្ស័យ​ត្រូវ​នគរបាល​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៤ ខែធ្នូ នៅ​ចំណុចកើតហេតុ​អូរឫស្សី ភូមិ​បឹង​អន្លក់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​បញ្ជូនមក​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ចាត់ការ​បន្ត​។​
​បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ បឿន យាង អាយុ​២៩​ឆ្នាំ​។ រីឯ​បុរស​ដៃដល់​ឈ្មោះ បឿន បារាំង អាយុ​៣៣​ឆ្នាំ ជា​អ្នក​កាប់ និង​ឈ្មោះ ស្រើ​ម ឆាត អាយុ​៣៣​ឆ្នាំ បាន​រត់​គេចខ្លួនបាត់ ។ ទាំង​៣​នាក់​មាន​ទីលំនៅ​ជាមួយគ្នា​ភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។ ចំណែក​បុរសរងគ្រោះ​ឈ្មោះ ឈិន វណ្ណា អាយុ​៣៣​ឆ្នាំ រងរបួស​ធ្ងន់​និង​ឈ្មោះ នេ​ត នឿន អាយុ​២៥​ឆ្នាំ របួសស្រាល មាន​ទីលំនៅ​ជាមួយគ្នា ។​
​ឈ្មោះ នេ​ត នឿន បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ខ្លួន​បាន​ទៅលេង​ផ្ទះ​ម្តាយមីង​នៅ​ភូមិ​បឹង​អន្លក់ ឃុំ​ក្តុល​តា​ហែ​ន ពេលនោះ​នៅផ្ទះ​ពូ ជួន មឿ​ន មាន​មនុស្ស​អង្គុយ​ស៊ីផឹក​ចំនួន​៦​នាក់ ហើយ​ខ្លួន​ក៏​អង្គុយ​រួម​ផឹក​ជាមួយ​ពួកគាត់ លុះ​យប់​ជ្រៅ​ឆ្លង​ចូល​ថ្ងៃទី​១៤ ខែធ្នូ ម៉ោងជាង​៣​ទៀបភ្លឺ ។ ស្រាប់តែ​ឈ្មោះ
បឿន យាង បាន​និ​យា​យា​ថា បង ឈិន វណ្ណា ពីមុន​បង​ក៏​ធ្លាប់​វាយ​គ្នា​ដែរ ពេលនោះ បឿន យាង បាន​វាយ ឈិន វណ្ណា ១​ដៃ​ដួល​ផ្ងាក​ក្រោយ ភ្លាមនោះ​ឈ្មោះ ស្រើ​ម ឆាត និង​ឈ្មោះ បឿន បារាំង បាន​ទាញ​ពូថៅ​ទៅ​កាប់​លើ​ឈ្មោះ ឈិន វណ្ណា ថែមទៀត និង​ព្រួត​វាយ​ខ្លួន​(​នេ​ត​នឿន​)​រងរបួស​ស្រាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya