ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាជ្ញាធរ​ចាប់ជំរិត​ទារ​ប្រាក់ ពី​អ្នកនេសាទ​ខ្មែរ​ម្នាក់១លាន​រៀល ?

អាជ្ញាធរ​ចាប់ជំរិត​ទារ​ប្រាក់ ពី​អ្នកនេសាទ​ខ្មែរ​ម្នាក់១លាន​រៀល ?

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ផ្ទោល ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ ពីរ​នាក់ ឈ្មោះ ពក និង​ឈ្មោះ គី បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រមាណ៨យប់ ខណៈ​ពួកគាត់​កំពុង​នេសាទ​ត្រី ដោយ​ប្រើ​ទូក រុញ​ជន នៅ​ច់​ណុ​ច បឺ​ង​កំពង់​យោល ស្រាប់​តែមាន​មន្ត្រីជលផល​មួយក្រុម ប្រដាប់​ដោយ​កាំភ្លើង ដោយមាន ឈ្មោះ ឈិន វែង ជា​នាយផ្នែក​ជលផល​បូរី​ជលសារ សហការ​ជាមួយ​លោក គឹម សារិទ្ធ ប្រធាន​ក្រុម​បង្ក្រាប នៃ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ចតុមុខ បាន​ចាប់​អូស​យក​ទូក​ម៉ាស៊ីន​ពួកគាត់ មក​ស្នាក់ការ​ទាំងយប់ ។

ពួកគាត់​បាន​បន្តថា ពេល​ចាប់​ពួកគាត់​មកដល់​ស្នាក់ការ​ហើយ​នោះ លោក វែង ខាង​ជលផល​បាន​បង្ខំ​ឲ្យ​ពួកគាត់​រកលុយ​មួយ​លាន​រៀល បង់​ឲ្យ​ពួកគេ(ខាង​ជលផល) ទើប​គេ​ឲ្យ​ទូក​ម៉ាស៊ីន​មករក​ស៊ី​វិញ​បាន ។

រហូត​ម​ដល់​ព្រឹក​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពួក​ជលផល​មិន​ព្រម​ឲ្យ​ទូក​ពួកគាត់​នោះទេ ទើប​ពួកគាត់​នាំគ្នា​ទៅដល់​ស្នាក់ការ ទាល់តែ​ឃើញ​ពួកគាត់​មក គ្នាច្រើន ទើប​លោក​ជលផល នោះ​ព្រម​ឲ្យ ដោយ​តម្រូវ​ឲ្យ​គាត់​ទិញ​សាំង​ឲ្យ​ពួកគេ​បួន​កាន អស់​លុយ​ជាង៤០ម៉ឺន​រៀល ។ ពួកគាត់​ប្រាប់ទៀតថា​ទល់​តែ​បាន​សាំង​បួន​កាន ហើយ​មិន​ព្រម​ឲ្យ​ទូក​ទេ គេ​ដេញ​ឲ្យ​គាត់​ទៅធ្វើ​លិខិតបញ្ជាក់​ពី​ភូមិ ឃុំ​ទៀត បាន​ឲ្យ​ទូក​ទៅវិញ ។

ពលរដ្ឋ​បាន​រិះគន់ថា នៅ​ទឹកដី ស្រុក​អង្គរបុរី ស្រុក​បុរី​ជលសារ មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម​រាប់សិប​គ្រឿង កំពុងប្រព្រឹត្តបទល្មើសនេសាទ បានយ៉ាងរលូន ដោយគ្មានមន្ត្រីជលផល ឬអាជ្ញាធរថ្នាក់ណាចេញមុខបង្រ្កាប ឬចាប់ចងនោះទេ តែបែរជាមកចាប់ខ្មែរគ្នាឯង ក្រីក្រនេសាទជាលក្ខណៈគ្រួសារ រកតែអង្ករច្រកឆ្នាំងមិនចង់បានផងនោះ គិតៗទៅ គឺពិតជាឈឺចាប់ខ្លាំងណាស់ ក្នុងនាមជាជាតិសាសន៍ខ្មែរ ។

ទាក់ទងក្នុងរឿងនេះ លោក ឈិន វែង នាយផ្នែកជលផល និងលោក គឹម សារិទ្ធ ជលផលចតុមុខ សាព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ មិនលើកទទួលសោះ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya