ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ធំ

បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ធំ

កំពង់ធំ៖ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​គូទ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ចន្លោះ​គីឡូម៉ែត្រ​លេខ១០១-១០២ ភូមិ​វាល​តូច ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ ម៉ូតូ​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1BL-1801 ជិះ​ដោយ​ឈ្មោះ នឹម នាង ភេទ​ប្រុស អាយុ៧១ឆ្នាំ រស់នៅ​ផ្ទះ​លេខ១៥ សង្កាត់​បឹង​កេងកង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (ស្លាប់​នៅ​កន្លែងកើតហេតុ)។ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ​2AY-3489 ឈប់​លើ​ជាយ​ផ្លូវ អ្នកបើកបរ​ឈ្មោះ ផន សុខ​ចម្រើន ភេទ​ប្រុស អាយុ១៨ឆ្នាំ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម (នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍) ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya