ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មា​ច់រង​ចោទ ប្រើប្រាស់​តួនាទី​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ ?

ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មា​ច់រង​ចោទ ប្រើប្រាស់​តួនាទី​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ ?

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ​ឆ្លងដែន ទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវ​មន្ដ្រីនគរបាល​អន្តោរ​ប្រវេសន៍ តម្រូវ​ឲ្យ​ពួកគាត់​បង់ប្រាក់ ក្នុង​មួយ​នាក់១ម៉ឺន​រៀល និង​ប្រាំ​ពាន់​រៀល នៅពេល​ចូល​បោះត្រា​ឆ្លងដែន តាម​ការទាមទារ​បាន​តិច បាន​ច្រើន​តាម​អំពើ​ចិត្ត ហើយ​ក្នុង​មួយថ្ងៃ​រាប់​រាយ​នាក់ បូករួម​អាជីវករ​ដឹកទំនិញ​ឆ្លងដែន ដែល​មន្ដ្រីនគរបាល​អ​ន្តោ​រ​ប្រវេសន៍ អង្គុយចាំ​ប្រមូលប្រាក់​គ្មាន​ដែន​កំណត់ រហូតដល់​បី​កន្លែង នៅក្នុង​ច្រកទ្វារ​អូ​ស្មា​ច់មួយ ដែល​ខិតខំ​ប្រាក់​ដាក់ ចូលទៅក្នុង​ហោប៉ៅ​បុគ្គល ។

បើ​លោក​ឧត្ដមសេនីយ៍ត្រី ខួង ទី​មេ​ប៉ុ​ស្ដ​និ៍ គន​បាល​អន្តោប្រវេសន៍​ប្រចាំ​នៅ​ច្រាក​ទ្វារ​អន្តរជាតិ​អូ​ស្មាច់ និង​លោក​វរៈសេនីយ៍ឯក ជា ព្រឿង រង​ប៉ុស្ដិ៍ និង មន្ត្រី​ប្រចាំការ​នៅ​ទីនោះ កំពុងតែ​ជញ្ជក់​ឈាម​ពី​ពលរដ្ឋ តាមរយៈ​ការបោះ​ត្រា​លើ​សៀវភៅ​ឆ្លងដែន ក្នុង​មួយនា​ក់មួយ​ម៉ឺន​រៀល និង​ប្រាំ​ពាន់​រៀល និង​ឲ្យ​ពលរដ្ឋ និង​អាជីវករ​បង់ប្រាក់​តាម​ការដឹក​ទំនិញ​ចេញ ចូល​ពី​ប្រទេស​ថៃ ទាំង​មិនមាន​ការប្រមូល​ពន្ធ​ចូល​រដ្ឋ ក្នុង​មួយថ្ងៃ​រាប់សិប​លាន​រៀល តើ​យកប្រាក់​ទាំងអស់នោះ​ទៅណា? បើ​ប្រមូលប្រាក់​ទាមទារ​ពី​ប្រជាពលរដ្ឋ ដោយ​គ្មាន​បង្កាន់ដៃ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ផង​នោះ ។

សមត្ថកិច្ច​នៅ​ច្រកទ្វារ​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ការប្រមូលប្រាក់​រាប់​លា​ន​រៀល​ក្នុង​មួយថ្ងៃ​ដាក់​ក្នុង​ហោប៉ៅ​របស់លោក​ឧត្ដមសេនីយ៍ត្រី ខួង ទីន និង​លោក​វរៈសេនីយ៍ឯក ជា ព្រឿង បាន​កើតមាន​ច្រើន​ឆ្នាំមកហើយៗ រហូតមក​ទល់នឹង​ពេលនេះ បានក្លាយ​ទៅជា​ប្រពៃណី ដែល​មិនអាច​លុបបំបាត់​បានឡើយ។

តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គិត​យ៉ាងណា? ឬមួយ​ករ​ថ្នាក់ដឹកនាំ​ដឹង​ហើយ​ធ្វើ​មិនដឹងមិនលឺ បណ្ដែតបណ្ដោយ​ឲ្យ​លោក​ឧត្ដមសេនីយ៍ត្រី ខួង​ទីន និង​លោក​វរៈសេនីយ៍ឯក ជា​ព្រឿង យក​ស្ថាប័ន​នគរបាល​អន្តោប្រវេសន៍ មក​ជញ្ជក់​ឈាម និង​ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ រួច​ប្រមូល​ផលចែក​គ្នា។

លោក​ឧត្ដមសេនីយ៍ត្រី ខួង ទីន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិនបាន​ដឹងអី​ទេ ព្រោះ​លោក​មិនដែល​សូវ​នៅ​កន្លែង​ផង ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya