ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » បិទ​ក្លឹប​ខារ៉ាអូខេ ពីរ៉ាមីត ហើយ ដោយសារ​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​សៀមរាប

បិទ​ក្លឹប​ខារ៉ាអូខេ ពីរ៉ាមីត ហើយ ដោយសារ​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​សៀមរាប

ខេត្តសៀមរាប៖ នៅ​ទីបំផុត ជនសង្ស័យ១៤នាក់ ដែល​ត្រូវបាន នគរបាល ខេត្តសៀមរាប ចាប់ខ្លួន​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ពីរ៉ាមីត បាន​ទម្លាយ​ឈ្មោះ​ហើយ កន្លងមក​មាន​មន្ត្រីនគរបាល ខេត្តសៀមរាប បាន​លួច​បង្ហើប សូម​មិន​បញ្ចេញ​ឈ្មោះ ជនសង្ស័យ​ទាំង១៤នាក់​នោះទេ។

ប្រភព​ឲ្យ​ដឹងថា ១: ឈ្មោះ ជុំ ប៊ុល​លី​យ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ មុខរបរ​លក់​ថ្នាំពេទ្យ​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប (រក្សាទុក និង​ចាត់ ចែង ) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)។

២: ឈ្មោះ ជា ដា​រិ​ទ្ធ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩០ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និង​ប្រើប្រាស់ ) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)។

៣: ឈ្មោះ អ៊ួ​ន តុលា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ( ចាត់ចែង​និង​ប្រើប្រាស់ ) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៤: ឈ្មោះ សំ សុគន្ធា​រ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៩ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ( ប្រើប្រាស់ ) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៥: ឈ្មោះ ឌិន ខេង ហៅ០៩ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨០ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប (សំរួល​និង​រារាំង​រាជការ​សាធារណៈ) (គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៦: ឈ្មោះ ឆាយ គឹម​ណាន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩២មុខរបរ ចុងភៅ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៧: ឈ្មោះ កង សុភ​ក្ត្រ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥មុខរបរ ចុងភៅ ទីលំនៅ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៨: ឈ្មោះ ហ៊ាង ណាត ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៨មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ វី (ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់)ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និង​ប្រើប្រាស់) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

៩: ឈ្មោះ គឹម នៅ​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៨មុខរបរ​គ្មាន​ទីលំនៅ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និង​ប្រើប្រាស់) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

១០:ឈ្មោះ ហេង ហៀវ សី​រី​កា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩០ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែង និង​ប្រើប្រាស់) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

១១: ឈ្មោះ នៅ ប៊ុណ្ណា​វ​ត្តា​ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩៦ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)

១២: ឈ្មោះ ឡុង វី​តា​ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩០ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)(មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន)

១៣: ឈ្មោះ ធិ​ន ស៊ីណាន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៦មុខរបរ​មេកា​ទីលំនៅ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ) (គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស

១៤: ឈ្មោះ យេ​ង សុភ​ក្ត្រ ភេទ ប្រុស​ឆ្នាំ​កំណើត ១៩៨៦មុខរបរ​គ្មាន​ទីលំនៅ ខេត្តព្រៃវែង) (គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន)មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស។

មន្ត្រីនគរបាល​បាន​បន្ថែមថា ក្លឹប​ខារ៉ាអូខេ យីហោ ពីរ៉ាមីត ត្រូវ​សមត្ថកិច្ច​ខេត្ត​នេះ​សម្រេច​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ហើយ បន្ទាប់ពី​រកឃើញ បទល្មើស​គ្រឿងញៀន។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុ អមរា ស្នងការ​ង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរ បាល​ខេត្តសៀមរាប បានអោយដឹងថា ក្លឹបខារ៉ាអូខេពីរ៉ាមីត ពិតជាបានបិទជាបណ្តោះអាសន្នហើយ ប៉ុន្តែចំពោះហាងផឹកស៊ីផ្សេងៗទៀត គឺនៅដំណើរការដដែល ពីព្រោះអាជីវកម្មផ្សេងដាច់ពីគ្នា។

គួរបញ្ជាក់ថាកាលពីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចូលបង្ក្រាបការប្រើប្រាស់ និងជួញដូរញ្រឿងញៀន ជាលក្ខណទ្រង់ទ្រាយធំ ក្នុងក្លឹបខារ៉ាអូខេយីហោពីរ៉ាមីត ឃាត់ខ្លួនជនសង្ស័យខាងលើ ។

ក្លឹបខារ៉ាអូខេពីរ៉ាមីត មានទីតាំងរ៉បផ្លូវជាតិលេខ៦ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ៥ នាក់ ក៏បានឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya