ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​រកា​កោង​ទី១ម្នាក់ ដេកស្លាប់ ក្នុង​ប៉ុស្ដិ៍​រដ្ឋបាល សង្ស័យថា ការស្លាប់​ដោយសារ​ខ្យល់គ នៅ​កណ្តាល

នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​រកា​កោង​ទី១ម្នាក់ ដេកស្លាប់ ក្នុង​ប៉ុស្ដិ៍​រដ្ឋបាល សង្ស័យថា ការស្លាប់​ដោយសារ​ខ្យល់គ នៅ​កណ្តាល

ខេត្តកណ្ដាល៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង៤និង៣០នាទី​ទៀបភ្លឺ នៅ​ចំណុច​ក្នុង​បន្ទប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​កា​កោង​ទី១ ស្ថិត​ភូមិ​ពាម ឃុំ​រកា​កោង​ទី១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ មន្ដ្រីនគរបាល​ផ្នែក​បច្ចេកទេស​និង​កោសល្យវិច័យ​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ជឿន ហួន ភេទ​ប្រុស អាយុ៤៩ឆ្នាំ មុខរបរ​ជា​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាលរ​កា​កោង​ទី១ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

កន្លងមក​ជនរងគ្រោះ​ជា​មនុស្ស​មាន​ជម្ងឺ​ប្រចាំកាយ (លើសឈាម+ទឹកនោមផ្អែម) ហើយ​តែង​មក​បំពេញការងារ​ភារ:កិច្ច​ជាប្រចាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ខ្លួន​គ្រប់គ្រង ។ មកដល់​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រមាណ១៣រសៀល​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ប្រជុំ​វិញ​ជិះ​ម៉ូតូ​មក​ប៉ុស្តិ៍ ដោយបាន​ទុក​ម៉ូតូ​ដែល​ខ្លួន​ជិះ​នៅមុខ​រោង​លក់​បង្អែម​របស់​ឈ្មោះ ហាត់ ប៊ុន​ហុង ខាងមុខ​ប៉ុស្តិ៍ រួច​ចូលមក​ធ្វើការ​នៅ​ប៉ុស្តិ៍​ជាធម្មតា ។

តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហាត់ ប៊ុន​ហុង ជា​អ្នកលក់​បង្អែម​នៅមុខ​ប៉ុស្ដិ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង១រសៀល ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទុក​នៅផ្ទះ​របស់គាត់ រួច​ចូលទៅ​ប៉ុស្ដិ៍​រហូតមកដល់​ប្រមាណ១៨ បានឃើញ​ប៉ុស្តិ៍​រដ្ឋបាល​ងងឹត​ពុំមាន​នរណាម្នាក់​បើកភ្លើង ភ្លាមនោះ​គាត់​ក៏បាន​ដើរ​ឡើងទៅ​បើកភ្លើង ដោយបាន​លឺ​សម្លេង​ជនរងគ្រោះ​ដេក​ស្រ​ម៉ុកខ្លាំងៗ បន្ទាប់ពី​បើកភ្លើង​រួច ក៏​ដើរ​ចេញពី​ប៉ុស្តិ៍​វិញ រហូតមកដល់​ម៉ោង២២យប់ រូបគាត់​ពុំ​ឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ ខណៈនោះ​ឈ្មោះ រស់ សំអាត ជា​អ្នកលក់​គុយទាវ​នៅខាងមុខ​ប៉ុស្តិ៍​ក៏បាន​មក​យក​ម៉ូតូ​ទៅ​ទុក​ក្នុង​រោង​របស់គាត់ ដោយឡែក​មន្ត្រី​ប៉ុស្តិ៍​ពុំមាន​នរណាម្នាក់​នៅ​ប៉ុស្ដិ៍​ទេ ព្រោះ​ជាប់​ភារកិច្ច​ចេញ​ល្បាត និង​ការពារ​គោលដៅ​ផ្សា​រកា​កោង ។

លុះ​មកដល់​វេលា​ម៉ោង៤ទៀបភ្លឺ ឈានចូល​ថ្ងៃទី១៤ ខែ​ឆ្នាំ​ដដែល ប្រជាពលរដ្ឋ​ឈ្មោះ រស់ សំអាត បាន​ងើប​មក​ដាំទឹក​លក់​គុយទាវ មិនឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ​ជិះ​ទៅ​ផឹក​កាហ្វេ​នៅ​ផ្សា​រកា​កោង​ដូច​សព្វដង មានការ​ឆ្ងល់​ក៏​បបួល​ប្រពន្ធ​ខ្លួន និង​ឈ្មោះ ម៉េង​លី​ដែល​លក់ដូរ​ក្បែរ​គ្នា​បាន​ដើរទៅ​មើល​នៅក្នុង​ប៉ុស្ដិ៍ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់ ក្បាល​បែរ​ទៅ​កើត​ស្លៀក​ខោខ្លី ពណ៌​ក្រហម រុំ​ក្រ​ម៉ា​ពី​ក្រៅ​ពុំមាន​ពាក់អាវ ហើយ​មាន​កំអួត​ចេញ​តាម​មាត់​ទៀតផង រួច​ក៏មាន​ការ​ផ្អើល​ឆោ​រ​ឡោ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ ។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ទទួលបាន​ព័ត៌មាន​រួច ភ្លាមនោះ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ករណី​ខ្យល់គ ប្រាកដ​មែន ដោយ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya