ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​កូរ៉េ២នាក់ ជា​ឪពុក និង​កូន ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ឆបោក និង​លួច​លុយ​ជាង៧លាន​ដុល្លារ

បុរស​ជនជាតិ​កូរ៉េ២នាក់ ជា​ឪពុក និង​កូន ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ឆបោក និង​លួច​លុយ​ជាង៧លាន​ដុល្លារ

ភ្នំពេញ៖  កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន អស់ប្រាក់​ជាង៧លាន​ដុល្លារ​អាមេរិក។

ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ ចូ ស៊ូ​ពិន (cho so in) ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 និង​ទី២.ឈ្មោះ ចូ សាម​ហ្សុ​ង (cho Samsung) ភេទ​ប្រុស អាយុ៦០ឆ្នាំ ជា​ឪពុក មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ១៥ ផ្លូវ១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ចំណែក​ជនរងគ្រោះ ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង២នាក់ មានឈ្មោះ ជិន ជី​ហុង (Jin zhehong) ភេទ​ប្រុស អាយុ៤៤ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co,. ltd មាន​អាស័យដ្ឋាន​ផ្ទះ​លេខ២៧ ផ្លូវ​លេខ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ឥឡូវនេះ ជនសង្ស័យ​ទាំង២នាក់ ឪពុក​និង​កូន កំពុង​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង សៀង សុខ ធ្វើការ​សាកសួរ​នៅឡើយ។

អយ្យការ​អម​សាលាដំបូង បាន​ឲ្យ​ដឹងថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ប្ដឹង​ជន​ស​ជាតិ​កូរ៉េ​ទាំង២នាក់ ពីបទ​ឆបោក​មាន​ទឹកប្រាក់ ចំនួន២៩២.០៤៥ដុល្លារ ប្រព្រឹត្តទៅ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៦ និង​បទ​លួច​ទឹកប្រាក់ ចំនួន៧.២០៥.៨៨២ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ។

ពាក់ព័ន្ធ​ករណីនេះ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ២០១៦ ក្រុមហ៊ុន​ចិន​ឈ្មោះ Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក ស៊េរី​ទំនើប១គ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ឆ្នាំ២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០.០០០ដុល្លារ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន បាន​និយាយថា ឪពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធ​ក្នុង​ការទិញ និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន Tianjing គឺ​ប្រហែលជា​តម្លៃ ២២២.០០០ដុល្លារ​ប៉ុណ្ណោះ។

ពេលនោះ ក្រុមហ៊ុន​ដែល​កំពុង​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត ដែល​ត្រូវ​ទិញ គឺមាន​បំពាក់​ឧបករណ៍​ទំនើប និង​កញ្ចក់​កោង​គ្រាប់កាំភ្លើង​បាញ់​មិន​ចូល។ បន្ទាប់មក ពួកគេ​បាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​ឲ្យ​ចំនួន៨ដង ស្មើនឹង​ទឹកប្រាក់​ចំនួន៣១៤.០០០ដុល្លារ ឲ្យ​ទៅ​ឈ្មោះ ចូ ស៊ូ​ពិន និង​ឈ្មោះ ចូ សាម​ហ្សុ​ង។ លុះដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង មាន​ភិនភាគ​ប្រហាក់ប្រហែល​នឹង​រថយន្ត ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មក​ឲ្យ។ ពេលនោះ ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​និយាយថា នឹង​យក​រថយន្ត​ថ្មី​មក​ឲ្យ ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់ រហូតដល់​ពេលនេះ។

នៅពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪពុក បាន​លួច​ដក​សាច់​ប្រាក់សុទ្ធរ​បស់​ក្រុមហ៊ុន​អស់​ចំនួន៧.២០៥.៨៨២ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ​បាត់ ទើបតែថ្មីៗនេះ បុរស​ជនជាតិ​កូរ៉េ​ទាំង២នាក់ បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​ម៉ាក RANGE ROVOER ពាក់​ស្លាក​លេខ ខ.ម មាន​អង្គរក្ស​ការពារ​ទៀត ទើប​ក្រុមហ៊ុន​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya