ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ម្នាក់​ស្លាប់​នឹង​ម្នាក់​ត្រូវ​ជាប់​ខ្នោះ ដោយសារ​ចោទប្រកាន់ថា ចេះ​អំពើ​អាប​ធ្មប់ នៅ​កំពង់ស្ពឺ

ម្នាក់​ស្លាប់​នឹង​ម្នាក់​ត្រូវ​ជាប់​ខ្នោះ ដោយសារ​ចោទប្រកាន់ថា ចេះ​អំពើ​អាប​ធ្មប់ នៅ​កំពង់ស្ពឺ

កំពង់ស្ពឺ៖ ករណី​ឃាតកម្ម​ដោយសារ​ថា​ជនរងគ្រោះ​ចេះ​អំពើ​អាប​ធ្មប់​ត្រូវបាន​ជនសង្ស័យ​កាប់១កាំបិត​ស្លាប់​នៅក្នុង​ថ្លុកឈាម​នៅ​ចំណុច​ភូមិ​បឹង​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ។

ហេតុការណ៍​ឃាតកម្ម​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី១៤ខែកញ្ញា​ឆ្នាំ២០១៨។ មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មានឈ្មោះ ហែម យឹម ភេទ​ប្រុស អាយុ៦៦ ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បាន​ចេញពីផ្ទះ​មក​លុបមុខ​នៅជាប់​សម្យាបផ្ទះ។ ស្រាប់តែ​មានឈ្មោះ​សន សុ​ត​ភេទ​ប្រុស​អាយុ៥៦ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា លួច​កាប់​ចំ​កញ្ចឹងករ ផ្នែក​ខាងក្រោយ​ចំនួន​បី​កាំបិទ។ប្រភព​បាន​បន្ត​ថាប ណ្តា​ល​ឲ្យ​ជនរងគ្រោះ ដួល​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។ ហើយ​ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ សន សុ​ត អាយុ ៥៦ឆ្នាំ​បានឃើញ​ផ្ទាល់​ភ្នែក​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ពា​ត់ ចាប់ ជ​នស​ង្ស​យ័​ក៏បាន​រត់គេច​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ចាប់បាន​ទុក​ឲ្យ​នគរបាល​ប៉ុ​ស្តិ៏​ឃុំ​ត្រែងត្រយឹង។

មូលហេតុ​ចោទប្រកាន់ថា ជនរងគ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​ទៅកាន់ អធិការ​រដ្ឋា​ន នគ​បាល ស្រុក ភ្នំស្រួច​ចាត់កា​តាម​និតិ​វិធី៕ ដោយ៖ទេព​ផល្លា

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya