ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ចោរ​ប្រដាប់អាវុធ ២នាក់ ទៅ​ឲ្យ​តុលាការ នៅ​ភ្នំពេញ

បញ្ជូន​ចោរ​ប្រដាប់អាវុធ ២នាក់ ទៅ​ឲ្យ​តុលាការ នៅ​ភ្នំពេញ

ភ្នំពេញ ៖ នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង បញ្ជូន​លោក​ចោរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ ជួយ​រក​កំហុស​របស់​ចោរ។  ទី១ឈ្មោះ តាំង រុន ភេទ​ប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចោរ រស់នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ទី២ឈ្មោះ ឡា ធារ៉ា ភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ រស់នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល។

កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ បាន​បើក​កា​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​លោក​ចោរ​ខាងលើ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ លើ​ថៅកែ​ចងការ​លុយ​ឯកជន យកបាន​លុយ​ខ្មែរ លុយ​ដុល្លារ និង​សម្ភារ សរុប​ប្រមាណ​ជាជាង ២ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្សារ​ឈូក​មាស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ចំនួន ២គ្រឿង កាំភ្លើងខ្លី​ចំនួន ២ដើម និង​ម្ស៉ៅ​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១កញ្ចប់​ផងដែរ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya