ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់ នៅ​ភ្នំពេញ

ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​បាន  នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ តា​ងួន សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​រូបនេះ​បាន​ប្រព្រឹត្ត​បទល្មើស គឺ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទម្លុះទម្លាយ​កាត់​សោ​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក YAMAHA FINO ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ ១AY-៧៧២៥ ចំណុច​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ១១៧ ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១រំលងអធ្រាត្រ ។

ជនសង្ស័យ ឈ្មោះ គង់ សុវណ្ណារិទ្ធ ហៅ ប៉ូ​ឡូ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​វត្ថុតាង​ចាប់យក​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ី​យ​គី​ស្មាស ពណ៌ ខ្មៅ បៃតង លេខ​តួ លេខ​ម៉ាស៊ីន ១៣៧៦៣៧ ពាក់​ស្លាក​លេខ កំពង់ចាម ១T-៣៦០៣ បញ្ជូន​មកកាន់​ការិយាល័យ ដើម្បី​សាកសួរ ។ ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ ឈ្មោះ DU ZUYONG ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G៥៧០៥៩៧១៥ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ផ្លូវ​លេខ១១៧ ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​សម្ភារៈ​បាត់បង់ ម៉ូតូ​មួយគ្រឿង ម៉ាក YAMAHAFINO ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ លេខ​តួ-លេខ​ម៉ាស៊ីន ០៣១៥៨៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១AY-៧៧២៥ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya