ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយល្បិចរកលុយធ្វើសេដ្ឋីរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវ កាត់ប្លង់ដីមួយប្លង់តម្លៃចាប់៤០០ដុល្លា ដល់ពាន់ដុល្លា រត់ខុសខ្សែកប់ឯកសារ ចោលសិន រហូតមានអ្នកឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ទើបហៅមកទទួលប្លង់ដី ដែលជាង២ឆ្នាំហើយ រកលេសទុកចោលរហូត​  ||     សូមអង្គភាពប្រឆាំងអំពើរពុករលួយ ជួយស៊ើបអង្កេតរឿងលោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ល្បីខ្លាំងក្នុងការប្រព្រឹត្តអំពើរពុករលួយ..​  ||     ភ្ញាក់ផ្អើល! ដីរបស់រដ្ឋ និងសម្បតិ្តធនធានធម្មជាតិរបស់រដ្ឋ បាត់បង់ជាបន្តបន្ទាប់ ក៏ដោយសារតែបុគ្គលមួយចំនួន រំលោភបំពានយកដោយគ្មានញញើតទៅនឹងច្បាប់ នៅកំពង់ឆ្នំាង​  ||     លាតត្រដាងរឿងអាស្រូវ លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធាយោធភូមិភាគ៥ ?​  ||     លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងឃុបឃិតឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក?​  ||   

» ព័ត៌មានជាតិ » ព័ត៌មាន​លំអិត ស្ត្រី​ម្នាក់ បាន​ទ្រហោយំ​ឱប​សព​ប្តី ក្រោយពី​យកគ្នា​ជា​ប្តី​ប្រពន្ធ ទើបបាន៦ខែ ស្រាប់តែ​ចោរ​ចាក់​សម្លាប់ បោះចោល​សព​ក្នុង​វាលស្រែ ហើយ​ប្លន់​យក​ម៉ូតូ នៅ​ភ្នំពេញ

ព័ត៌មាន​លំអិត ស្ត្រី​ម្នាក់ បាន​ទ្រហោយំ​ឱប​សព​ប្តី ក្រោយពី​យកគ្នា​ជា​ប្តី​ប្រពន្ធ ទើបបាន៦ខែ ស្រាប់តែ​ចោរ​ចាក់​សម្លាប់ បោះចោល​សព​ក្នុង​វាលស្រែ ហើយ​ប្លន់​យក​ម៉ូតូ នៅ​ភ្នំពេញ

ភ្នំពេញ៖  ភ្ញាក់ផ្អើល កាលពី​ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ដី​វាល ក្នុង​បរិវេណ​ខាងមុខ​រោងចក្រ ហូប​វែ​ល ភូមិ​កប់​កង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។  ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុល រិ​ន អាយុ២៦ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ដែល​អះអាងថា​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ប្តី​គាត់ (សព) ឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ស្រុកកំណើត ស្រុក​ឡែ​ម ខេត្តបាត់ដំបង និង​មាន​ទីលំនៅ ភូមិ​តំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត តែ​មក​ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រពន្ធ​ជនរងគ្រោះ បន្តថា គាត់​ទាំងពីរ ទើបតែ​រៀបការ​បាន៦ខែ ជា​រៀងរាល់ថ្ងៃ ប្តី​គាត់​ចេញ​រត់​ឌុប ធម្មតា​ចូល​ផ្ទះ​នៅ​ម៉ោង៩យប់ តែ​នៅ​យប់​ថ្ងៃទី១៣ ឆ្នាំ២០១៨នេះ មិនបាន​ឃើញ​ប្តី​ចូល​ផ្ទះ​ឡើយ បាត់​រហូត​ថ្ងៃទី១៤ ខែកញ្ញា នេះ ទើប​ទទួល​ព័ត៌មាន​ថា ប្តី​ត្រូវបាន​ចោរ​ចាក់​សម្លាប់ ប្លន់​យក​ម៉ូតូ សេ១២៥ សេរី២០១១ មួយគ្រឿង​ទៅ​បាត់។

ឃាតកម្ម​នេះ មិនដឹង​កើតហេតុ​តាំងពី​ពេលណា​មក​នោះទេ បន្ទាប់ពី​មានកម្ម​ករ ធ្វើដំណើរ​ចូលធ្វើការ​រោងចក្រ ឆ្លងកាត់​តាមផ្លូវ ចូល​រោងចក្រ ក៏​ប្រទះឃើញ​សព​ដេកស្លាប់​ក្នុង​វាលស្រែ ក្បែរផ្លូវ ដោយមាន​ធ្លាក់​មួកសុវត្ថិភាព​ចំនួន២លើផ្លូវ និង​មាន​ដាម​ឈាម ហូរ​ធ្លាក់​តាមផ្លូវ ផងដែរ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ។

សន្និដ្ឋាន​ជំហាន​ដំបូង បាន​ឲ្យ​ដឹង​ដា ករណីនេះ ជា​ករណី​ចាក់​ប្លន់​យក​ម៉ូតូ ក្នុង​រូបភាព ជនរងគ្រោះ​ឌុប ជនសង្ស័យ​ជាម​នុស្ស​ស្រី ដែលជា​ធ្នាក់ ចូលទៅ​ចំណុច​ខាងលើ លុះ​ឌុប​ចេញមក​វិញ ត្រូវ​បក្ខពួក​ជនសង្ស័យ​ស្ទាក់ចាប់ រួច​អា​រក​ពីក្រោយ ហើយ​យក​ម៉ូតូ​ទៅ​បាត់។ សព ឃើញ​នៅ​គម្លាត​ពី​កន្លែង​ធ្លាក់​មួក ស្បែកជើង ប្រមាណ៥០ម៉ែត្រ​ពីគ្នា បើតាម​សន្និដ្ឋាន ជនរងគ្រោះ​អាច​រត់​ដេញតាម​ម៉ូតូ អស់ខ្យល់​ដួល​ចូល​ទឹក​ស្រែ​តែម្តង ។ សាកសព​មាន​ស្នាមរបួស​មុត សុះ​ពីក្រោយ​ស្មា ក។ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល​ព័ត៌មាន​នៅ​ជុំវិញ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ឃាតក​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya