ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក​ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​កំពុង​ធុំក្លិន​មិន​ស្រួល​ហើយ ជុំវិញ​និង​រឿង​ដីព្រៃ​របស់​រដ្ឋ​នៅ​កំពង់ឆ្នាំង

លោក​ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​កំពុង​ធុំក្លិន​មិន​ស្រួល​ហើយ ជុំវិញ​និង​រឿង​ដីព្រៃ​របស់​រដ្ឋ​នៅ​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ដីព្រៃ​របស់​រដ្ឋ​ជាច្រើន​ពាន់​ហិកតា ដែល​ឈ្មួញ​កំពុង​ប្រើ​រូបភាព​ជួល​ប្រជាពលរដ្ឋ ក្នុងតម្លៃ​មួយ​ហិកតា១០០$(មួយរយ​ដុល្លា) ស្ថិតក្នុង​ចំណុច​អូរ​ក្របី​ងាប់ និង​អូរ​ខ្លុង​ទុក​លក់​អោយទៅ​ឈ្មួញ​ធំ​បន្ត។

ទាក់ទិន​ទៅ​និង​បញ្ហា​នេះ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងស្រុក​យើង​ឱ្យដឹងថា មាន​មនុស្ស៤នាក់ ដែល​កំពុង​ប្រមូល​ប្រជាពលរដ្ឋ ៣ភូមិ​អោយទៅ​កាប់​ទន្ទ្រាន​ដីព្រៃ របស់​រដ្ឋ​ដែល​ស្ថិតនៅ​ចំណុច អូរ​ក្របី​ងាប់ និង ចំណុច​អូរ​ខ្លុង ដែល​ឋិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា អ្នក​ទាំង៤នាក់​នោះ​មានឈ្មោះ​ទី១.លោក​យ៉ុង មេភូមិ​កោះ​ខ្ទុ​ម ទី២.លោក ខុន ស្មៀនឃុំ​អភិវឌ្ឍន៍ ទី៣.លោក​សេង និង​ទី៤.លោក មើ​យ អ្នក​ទាំង៤នាក់​នេះហើយ ដែលជា​អ្នកប្រមូល​ប្រជាពលរដ្ឋ អោយទៅ​កាប់​ព្រៃ​អោយ​ខ្លួន ក្នុងតម្លៃ មួយ​ហិតា១០០$(មួយរយ​ដុល្លា)ហើយ​អ្នក​ទាំង​នោះបាន​បង្គាប់​ប្រជាពលរដ្ឋ​ទាំង៣ភូមិ​ថាបើ​មាន​គេ​សួរ​មិនត្រូវ​ប្រាប់​គេ​ថា​ស៊ីឈ្នួល​គេ​ទេ។

 

ប្រភព​ដដែល​បាន​បន្តទៀតថា​បន្ទាប់ពី​អ្នក​ទាំង៤នាក់ នេះ​ក៏​នៅមាន​ឈ្មួញ​មួយក្រុម​ធំ​ទៀត​ដែល នាំ​គ្រឿងចក្រ​ចូលមក​ឈូសឆាយ នៅ​ចំណុច​ភូមិ​កោះ​ខ្ទុ​ម ភូមិ​តា​នៃ និង​ចំណុច​យាយ​ពាយ​ផងដែរ នាក់​ទាំងនោះ​មានឈ្មោះ​ទី១.លោក​អោម ឆន ទី២.លោក​តេង​សុខន ទី៣.លោក​ពេជ្រ សាន្ត ទី៤.លោក​ជា ដា​រ៉ា ទី៥.លោក​គី​វ​នី និង​ទី៦.អ្នកស្រី នុត​រ៉ា គួរបញ្ជាក់​ផងដែរ​ថា អ្នក​ទាំង៦នាក់​នេះ មិន​ត្រឹមតែ ជា​អ្នក​នាំ​គ្រឿងចក្រ​ចូលមក​ឈូសឆាយ​ដីព្រៃ របស់​រដ្ឋ​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​ឈ្មួញកណ្តាល​រៀបចំ​ដី​រាប់ពាន់​ហិកតា ដើម្បី​លក់​បន្ត អោយទៅ​ឈ្មួញ​ធំ​ផងដែរ ។

 

ដោយមាន​ការឃុបឃិត​យ៉ាង​ជិតស្និទ្ធ ពី​អាជ្ញាធរ​ថ្នាក់ក្រោម​មូលដ្ឋាន​បានផ្តល់​ភាពងាយស្រួល ដល់​ឈ្មួញ​ទុច្ចរិត​ធ្វើរ​សកម្មភាព​បាន ជាច្រើន​ខែ ដោយ​រលូន។ ជុំវិញ​និង​រឿង​ដីព្រៃ​របស់​រដ្ឋ​ដែល​ត្រូវ​ជនខិលខូច ឃុបឃិត​ជាមួយ និង អាជ្ញាធរ​មូលដ្ឋាន កាប់​អស់​រាប់រយ​រាប់ពាន់​ហិកតា​នេះ តើ​លោក​ម៉េង ហាក់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកផុស ដឹង​ឬ​ធ្វើ​មិនដឹង? បើ​ជនខិលខូច​ប្រមូល​ប្រជាពលរដ្ឋ​ទាំងភូមិៗទៅ​កាប់ឆ្ការ​រាប់​ថ្ងៃ​រាប់​ខែ​មកហើយ​នោះ។

ប្រជាពលរដ្ឋ​បាន​រិះគន់ចំៗមកលើ​លោក​ម៉េង ហាក់ ដែលជា​ចៅហ្វាយស្រុក​ថា មិន​អើពើ​បិទ​ភ្នែក បិទ​ត្រជៀក ធ្វើរ​មិនដឹង មិនឮ សម្ងំ​អង្គុយចាំ​ស៊ី​ញ៉េ​យកលុយ ដោយ​មិន​ខ្វល់ និង​ការបាត់បង់​សម្បត្តិ​រដ្ឋ​ឡើយ។
ទាក់ទិន​ទៅ​និង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ស្រុក​ទឹកផុស ទាំងមូល​បាន​ទទូច​អង្វរ​សុំ​ដល់​ឯកឧត្តម ឈួរ ចាន់​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​មាន​វិធានការ​ជាបន្ទាន់​ដើម្បី ទប់ស្កាត់​អោយទាន់​ពេលវេលា និង មាន​ប្រសិទ្ធភាព​ខ្ពស់​បើ​មិន​ដូច្នោះ​ទេ និង បាត់បង់​ដីព្រៃ​ជាច្រើន​ពាន់​ហិកតា ទៅលើ​ជនខិលខូច និង មន្ត្រី​ពុករលួយ​ជាក់​ជាមិនខាន​ហើយ ក៏​សំណូមព​ដល់​ឯកឧត្តម​ចាត់វិធានការ​មកលើ​មន្ត្រី​គ្រាប់​ល្ពៅ​ពុករលួយ​ដែល​បណ្តាលអោយ​បាត់បង់​ដល់​ផលប្រយោជន៍​ជាតិ​ទាំងមូល៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya