ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បែង​កន្ទុយលេខ​នៅតែ​បន្ត​ទ្រង់ទ្រាយ​ធំឡើងៗ នៅ​កំពង់ស្ពឺ

ល្បែង​កន្ទុយលេខ​នៅតែ​បន្ត​ទ្រង់ទ្រាយ​ធំឡើងៗ នៅ​កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ(ឆ្នោត​យួន) ដែលមាន​មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ៤កន្លះ​ឈ្មោះ អ៊ុង ប្ញ​ទ្ធី ជា​មេ​ធំ​នៅក្នុង​ខេត្តកំពង់ស្ពឺ ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​ទាំង៩ចំណុច។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ក្រុង​ច្បារមន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​ក្នុង​ខេត្តកំពង់ស្ពឺ ចាំ​ទទួលផល​ប្រយោជន៍​ពី​មេ​ឆ្នោត​ឈ្មោះ អ៊ុង ប្ញ​ទ្ធី ផងដែរ​ទើប​គ្មាន​សមត្ថកិច្ច​នគរបាល​ណា​ចាត់វិធានការ​បង្ក្រាប​ល្បែង​ឆ្នោត​ឬ​កន្ទុយលេខ​នៅក្នុង​ខេត្តកំពង់ស្ពឺ។

ជាក់ស្ដែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​ទុក​ឲ្យ​ឈ្មោះ អ៊ុង ប្ញ​ទ្ធី មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បើក​ល្បែង​កន្ទុយលេខ​តាម​អំពើ​ចិត្ត​របស់ខ្លួន។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​មេ​កន្ទុយលេខ(មេ​ឆ្នោត​យួន)ក្នុង​ខេត្តកំពង់ស្ពឺ រហូត​មាន​លុយ​សង់​វីឡា​យ៉ាង​ស្ដុកស្ដម្ភ។ ដូច្នេះហើយ​ទើប​មេ​ឆ្នោត​យួន​នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុង​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ ហើយ​មាន​លុយ​ទិញ​បុណ្យស័ក្ដិ​យ៉ាង​ក្រអឺតក្រទម​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់។ អ្នក​កត់​កន្ទុយលេខ​នៅក្នុង​ផ្សារ​កំពង់ស្ពឺ ក៏ដូចជា​នៅ​ក្រុង​ច្បារមន​និង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវគេ​ដឹងថា​ជា​កូនកញ្ច្រែង​របស់​មេ​ឆ្នោត​ឈ្មោះ អ៊ុង ប្ញ​ទ្ធី ដែលជា​មន្ត្រី​អាវុធហត្ថ​ពាក់​ស័ក្ដិ៤កន្លះ ហើយ​ជាម​នុស្ស​ស្និទ្ធ​ជាមួយ​លោក ជូ សារុន មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ផ្សារ​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែង​កន្ទុយលេខ(ឆ្នោត​យួន) រាលដាល​កាន់តែខ្លាំងឡើងៗ ហើយ​មិនទាន់​ឃើញ​លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​នោះទេ។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ជាពិសេស​ល្បែង​កន្ទុយលេខ​ក្នុង​ខេត្តកំពង់ស្ពឺ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដោយសារ​មេ​នគរបាល​ជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ស្ពឺ គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឆ្នោត​យួន​ក្នុង​ខេត្តកំពង់ស្ពឺ ទើប​ល្បែង​ឆ្នោត​យួន​រាលដាល​កាន់តែខ្លាំង ហើយ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ អ៊ុង ប្ញ​ទ្ធី គឺជា​មេ​ឆ្នោត​ធំជាងគេ​នាពេល​បច្ចុប្បន្ននេះ។

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក សម សាមួន និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក ជូ សារុន មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​កំពុងតែ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​តែម្តង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya