ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អភិបាលខណ្ឌ​មានជ័យ​បញ្ជា​ឲ្យ​នាយក​រដ្ឋបាល​ខណ្ឌ​ចេញ​លិខិត​ផ្អាក​អាជីវកម្ម ហាង​សាច់​អាំង១៦៨ ស្ពានដែក នៅ​ភ្នំពេញ

អភិបាលខណ្ឌ​មានជ័យ​បញ្ជា​ឲ្យ​នាយក​រដ្ឋបាល​ខណ្ឌ​ចេញ​លិខិត​ផ្អាក​អាជីវកម្ម ហាង​សាច់​អាំង១៦៨ ស្ពានដែក នៅ​ភ្នំពេញ

ភ្នំពេញ៖ លោក អែម សុ​វី​រះ ប្រធានការិយាល័យ​រដ្ឋ​បាល​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី១១កញ្ញា ឆ្នាំ២០១៨នេះ បាន​ទូរស័ព្ទ​ប្រាប់ថា ខាង​រដ្ឋបាល​សាលាខណ្ឌ កំពុងតែ​រៀបចំ​ចេញ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ហាង​ហើយ​នៅថ្ងៃនេះ ។ លោក​ថា ចំពោះ​ការចេញលិខិត​ឲ្យ​ផ្អាក​អាជីវ​កម្មនេះ គឺធ្វើឡើង​ក្រោម​បញ្ជា​ផ្ទាល់មាត់​របស់លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែសីហា កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

ពាក់ព័ន្ធ​និង​ការបញ្ជា​ឲ្យ​ចេញ​លិខិត​ផ្អាក​អាជីវកម្ម​ហាង​សាច់​អាំង១៦៨ស្ពានដែក​នេះ មន្ត្រី​សាលាខណ្ឌ​មានជ័យ​ហាក់បីដូចជា​នៅមាន​ភាព​អា​ថ៍កំ​បាំង មិនមាន​ចម្លើយ​សមស្រប​ណាមួយ​ជាក់លាក់ ក្នុងការ​ឲ្យ​ផ្អាក់​អាជីវកម្ម​ហាង​សាច់​អាំង១៦៨នេះឡើយ ។

ដោយឡែក​ពាក់ព័ន្ធ​និង​ការចេញលិខិត​ផ្អាក​អាជីវកម្ម​ហាង​សាច់​អាំង១៦៨ស្ពានដែក​ខាងលើ លោក​ក៏​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ណាមួយ​ឡើយ ដោយ​លោក​បាន​បង្វែ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​លោក ប្រា​ង សុផល ជានា​យក​ដ្ឋ​បាល​ខណ្ឌ ។

ជាមួយគ្នានេះ លោក ប្រា​ង សុផល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​លោក​ពុំ​បានដឹង​អំពី​មូលហេតុ​អ្វី​ជាក់លាក់​នោះទេ ។ លោក​ថា លោក​ទើបតែ​មក​ចូលកាន់​តំណែង​ថ្មី​ជា​នាយក​រដ្ឋបាល​នៅ​សាលាខណ្ឌ​នេះ ហេតុដូច្នេះ​លោក​មិនអាច​ឆ្លើយ​បានទេ ។

លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី២ ក៏បាន​អះអាង​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​លោក​ក៏​មិនដឹង​ច្បាស់​ផងដែរ ។ លោក​ថា កាលពី​ម្ចាស់​ទីតាំង​ហាង​សាច់​អាំង១៦៨នេះ ចាប់ផ្តើម​ជួសជុល​គឺ​ខាង​អាជ្ញាធរ​សង្កាត់​ក៏បាន​ចុះ​ឲ្យ​ផ្អាក​ដោយ​តម្រូវ​ឲ្យ​ទៅសុំ​ច្បាប់​អនុញ្ញាត​សិន ហើយ​លោក​ក៏បាន​រាយការណ៍​ទៅ​អភិបាលរងខណ្ឌ​ជា​ហូរហែ​ផងដែរ ហើយក៏​មានការ​ចូលរួម​ពី​ខាង​ទេសចរណ៍​ខណ្ឌ​ដែរ  ដល់​ក្រោយមក​ក៏​ឃើញ​ហាង​នេះ​បើក​ដំណើរការ​លក់ដូរ​ជាធម្មតា​ដល់​សព្វថ្ងៃនេះ ។

លោក​ចៅសង្កាត់​បន្តថា ម្ចាស់​ហាង​ក៏បាន​ទៅ​ព្យាយាម​សុំ​ជួប​អភិបាលខណ្ឌ​ដែរ តែ​គាត់​មិនបាន​ជួប ហើយ​កាលណោះ​ម្ចាស់​ហាង​នេះ​ក៏បាន​មកសុំ​សង្កាត់​តាមរយៈ​មេ​ប៉ុ​សិ្ត មិនដឹងថា​ហាង​នេះ​មានច្បាប់​ហើយ​ឬ​នៅ ។

តាម​ការបំភ្លឺ​ពី​លោក​ម្ចាស់​ហាង​ក៏បាន​ឲ្យ​ដឹងថា លោក​បាន​ទិញ​ប្រេន​ពី​ហាង​សាច់​អាំង១៦៨ ហើយ​គេ​ធានា​រត់​ច្បាប់​ឲ្យ​លោក​គ្រប់យ៉ាង ។ លោក​ថា លោក​បាន​ឲ្យ​គេ​ម្នា​ក់នៅ​ខណ្ឌ​នឹង​រត់ការ​ឲ្យ តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​កើត​បញ្ហា​បែបនេះ ។ លោក​ថា ដើមឡើយ​ទីតាំង​នេះ​ជា​ស្ថានីយ​លក់​ប្រេង ហើយ​លោក​បាន​ជួល​ទីតាំង​នេះ​ក្នុងតម្លៃ​ជាង១ពាន់​ដុល្លា លោក​បាន​ជុស​ជុល​កែលម្អ​ហាង​នេះ​អស់​ជិត២០ម៉ឺន​ដុល្លា ចុះ​កុងត្រា​ជួល​រយៈពេល៨ឆ្នាំ ។

លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ក៏បាន​បញ្ជាក់​ប្រាប់ថា ហាង​សាច់​អាំង១៦៨ត្រង់ចំណុច​ស្ពានដែក​នេះ គ្មាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម និង​បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ផលប៉ះពាល់​បាត់​សណ្តាប់ធ្នាប់​សាធារណៈ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya