ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ?

លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ?

ក្រចេះ៖ ថ្មីៗនេះ​លោក ចាន់ សំបូរ បាន​ពង្រាយ​កម្លាំង​មន្ត្រី​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ៧អា ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​នេះ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​យក​លេស​ថា ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់​ផែនការ។ លោក ចាន់ សំបូរ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ។

ប្រភពពី​មន្ត្រី​គយ​និង​សមត្ថកិច្ច​គយ​ក្នុង​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្តក្រចេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ សំបូរ បាន​ឲ្យ​ដឹងថា ក្នុងមួយថ្ងៃៗមាន​រថយន្តធំៗដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៧អា ពី​ច្រក​ត្រពាំង​ស្រែ ចូលមក​ក្រុង​ក្រចេះ ក៏ដូចជា​មាន​រថយន្ត​ឈ្មួញ​ដឹកជញ្ជូន​ផល​កសិកម្ម​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ជាច្រើន​គ្រឿង​ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​របស់លោក ចាន់ សំបូរ យ៉ាង​សុខ​ស្រួល​តែម្តង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​មាន​រថយន្ត​របស់​មន្ត្រី​គយ​ខេត្តក្រចេះ ២គ្រឿង​ត្រូវបាន​គេ​យកទៅដាក់​នៅ​ចំណុច​កែង​ខ្លា​ស្ទុះ និង​កែង​ផ្លូវ​ក្នុងស្រុក​ស្នួល ដើម្បី​ឃាត់​រថយន្ត​ដឹកទំនិញ​ចេញពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី។ រថយន្ត​របស់​មន្ត្រី​គយ​ទាំង២គ្រឿង​នោះ​កាក់​គ្រប់​រថយន្ត​ដឹកទំនិញ​ដែល​បើកបរ​ឆ្លងកាត់​ក្រុង​ក្រចេះ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី ហើយ​គាប​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​តាម​អំពើ​ចិត្ត។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ការដែល​លោក ចាន់ សំបូរ ចាត់តាំង​ឲ្យ​មន្ត្រី​គយ​ចល័ត​ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តក្រចេះ គឺជា​វិធី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​យ៉ាងច្បាស់​ក្រឡែត ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya