ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ចាប់​ក្មួយ​ថ្លៃ​ស្រី​រំលោភ​បាន​២​ដង ចង់​លើក​ទី​៣​តែ​គ្មាន​សំរេច​ ​

ចាប់​ក្មួយ​ថ្លៃ​ស្រី​រំលោភ​បាន​២​ដង ចង់​លើក​ទី​៣​តែ​គ្មាន​សំរេច​ ​

បាត់ដំបង ៖ បុរស​ម្នាក់​បាន​គំរាម ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​ជា​បន្ដបន្ទាប់ បាន​ចំនួន​២​ដង​ហើយ​ប៉ុនប៉ង​រំលោភ លើក​ទី​៣​ត្រូវ​នាង​ស្រែក​ផ្អើល​ដល់​គេឯង ធ្វើឱ្យ​ជនសង្ស័យ​រត់​យក​ប្រាស​អាយូស ។ ក្រោយមក​ត្រូវបាន​ពូ​និង​ម្ដាយមីង​ទៅប្ដឹង​កម្លាំង​កងរាជអាវុធហត្ថ​ទើប ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ បើ ទោះជា​ជនសង្ស័យ​បដិសេធថា​មិនបាន រំលោភ​ក្មួយ​ស្រី​បានសម្រេច​ក៏ដោយ ។ ​មន្ដ្រី កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន​នៅវេលា​ម៉ោង​៣​និង​៤៥​នាទី រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្ដ បាត់ដំបង ។
​លោ​កឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​កងរាជអាវុធហត្ថ បានឱ្យដឹងថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ដុក តឿ អាយុ​៣៧​ឆ្នាំ ត្រូវជា​ឪពុកមា​សាច់ថ្លៃ​របស់​ក្មេងស្រី​រងគ្រោះ រស់នៅ​ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ។ ចំណែក​ក្មេងស្រី​រងគ្រោះ មានឈ្មោះ​យ​.​ព​អាយុ​១៥​ឆ្នាំ ។
​លោ​កឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​កងរាជអាវុធហត្ថ បាន​បញ្ជាក់ថា ទោះជា​បុរស​សង្ស័យ​បាន បដិសេធថា​មិនបាន​រំលោភ​ក្មួយ​ស្រី​បានសម្រេច​ក៏ដោយ​ជនសង្ស័យ​ត្រូវ​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​រសៀល ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣​ចាត់ការ​តាម នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya