ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ​ថៅកែ​កាស៊ី​ជនជាតិ​ថៃ ចាប់​បុគ្គលិក​ជនជាតិខ្មែរ​វាយ​ធ្វើ​បាយ​និង​ដោះ​សម្លៀកបំពាក់​ថតរូប បិទ​ជា​សារ​ធារ​ណៈ​ ​

​ថៅកែ​កាស៊ី​ជនជាតិ​ថៃ ចាប់​បុគ្គលិក​ជនជាតិខ្មែរ​វាយ​ធ្វើ​បាយ​និង​ដោះ​សម្លៀកបំពាក់​ថតរូប បិទ​ជា​សារ​ធារ​ណៈ​ ​

ប្រទេស​ថៃ​៖​នារី​ខ្មែរ​ពីរ​នាក់ ដែល​បុគ្គលិក​នៅក្នុង​ក្លឹប​ល្បែងស៊ីសង​មួយកន្លែង​ក្នុងប្រទេស​ថៃ​ចាប់​ត្រូវ​ថៅកែ​ថៃ​មានចិត្ត​តេ​រិ​ឆ្ឆាន​ចាប់វាយ​ធើ្វ​ទារុណកម្ម ហើយ​ដោះ​សម្លៀកបំពាក់ ថតរូប​បិទ​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុននេះ ។​
​ហេតុការណ៍​ព្រៃផ្សៃ​អមនុស្ស​ធ​ម៏​នេះ បាន​កើតឡើង​បន្ទាប់ពី​ថៅកែ​ថៃ កំណាច​រូបនោះ​នោះបាន​ចាញ់​ប្រា​ក់ជាង​៧​លាន​បាត​(​ប្រាក់​ថៃ​) ហើយ​បាន​ចោទប្រកាន់ ថា​បុគ្គលិក​ដែលជា​ជនជាតិខ្មែរ​បាន ធើ្វ​បៀ​ឃុបឃិត ជាមួយ​ភ្ញៀវ​លេងល្បែង ។​
ស្ត្រី​ខ្មែរ​រងគ្រោះ​ទាំងពីរ​មានឈ្មោះ ថាប់ ទី​តា ហៅ​ស្រី​ដែន អាយុ​៣៣​ឆ្នាំមាន​ដើមកំណើត​នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចំណែក​ម្នាក់ទៀត​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។
​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា កញ្ញា​ស្រី​ស្រី​ដែន​ជា​អតីត​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ ក្រុង​ប៉ោយប៉ែត នាង​ជានា​រី​ម្នាក់​ស្លូតបូត ទៀងត្រង់​មានមុខ​ងារ​ជា​អ្នក ទទួលបន្ទុក​ផ្នែក​មើល​អ្នក​ចែក​បៀ ហើយ​ធ្លាប់​ទទួលបាន​ប​ណ្ណ័​ស​សើរ​ពី​ក្រុមហ៊ុន​ទៀតផង ។​
​ពាក់​ព័​ន្ឋ​និង​បញ្ហា​ខាងលើនេះ អង្គ​ការដែល​គាំពារ​ជន​ចំណាកស្រុក និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល កំពុងតែ​ព្រួយបារម្ភ​អំ​អី​សុ​វត្តិភាព​របស់​នារី​ទាំងពីរ​នាក់​ខាងលើ ខណៈដែល​ថៅកែ​តេ​រិ​ឆ្ឆាន​ជនជាតិ​ថៃ​រូបនោះ ប​រំលោភ​លើ​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ  ដែល​មិនអាច​ទទួលយក​បានឡើយ​ទោះជា​យ៉ាងណា ក៏​ក្រុមមន្ត្រី​សិទ្ឋិ​មនុស្ស​ព្យាយាម
ជួយ​រំដោះ​ពួកនាង​អោយ​ស្ថិតនៅ​ក្រៅ​ឃុំ បណ្តោះអាសន្ន​សិន ៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya