ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាង​អំណាច មេ​PM ឈ្មួញ​ឈ្មោះ នី កា​ចាញ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ អន្តរជាតិ​អូរ​យ៉ា​ដាវ គ្មាន​លោះ​ថ្ងៃ-យប់ ?

អាង​អំណាច មេ​PM ឈ្មួញ​ឈ្មោះ នី កា​ចាញ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ អន្តរជាតិ​អូរ​យ៉ា​ដាវ គ្មាន​លោះ​ថ្ងៃ-យប់ ?

ខេត្តរតនគិរី ៖ ជា​រៀងរាល់ថ្ងៃ-រាល់​យប់ គេ​សង្កេតឃើញ​ក្បួន​រថយន្ត​សាំ​យុង រហ័ស​នាម០៨០៨ ប្រមាណ១០ទៅ២០គ្រឿង ដឹកឈើ​កក្រើក​ដី ឆ្ពោះទៅ​វៀតណាម ប៉ុន្តែ​សមត្ថកិច្ច​មិន​បង្ក្រាប។

សមត្ថកិច្ច​ប្រចាំការ​ផ្លូវជាតិ​លេខ៧៨ ដែល​មិន​ទទួលផល​ប្រយោជន៍ ពី​ជំនួញ​ឈើ​នេះ​បាន​បង្ហើប​ប្រាប់ថា​ក្បួន​រថយន្ត​សាំ​យុង​រហ័ស​នាម០៨០៨នេះ​មាន​អ្នក​រត់ការ​ឈ្មោះ​ថៅកែ​នី (បង​នី) នី​កា​ចាញ មាន​ទីលំនៅ​ភូមិ​កា​ចាញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី។

បើតាម​ព័ត៌មាន​ដែល​បាន​លួច​បង្ហើប ឈើ​ដែល​ថៅកែ​នី (បង​នី) ដឹក​ចេញពី​តំបន់​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី និង​ចំការ​ដូងប្រេង​ក្រុមហ៊ុន ហ័ង​អា​ញ់​យ៉ា ឡាយ ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដែល​ចាំ​ទទួល​ទិញ​នៅ​ឃ្លាំង​ដាក់​កើ ជាប់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អូ​រយ៉ា​ដាវ គឺ​លោក អ៊ី ចំរើន គឺជា​អ្នក​ឃុបឃិត បើកដៃ ឲ្យ​ឈ្មួញ ដឹកជញ្ជូន​ឈើ ចេញទៅ វៀតណាម តាម​ច្រក​នេះ យ៉ាង​រាលដាល ដើម្បី ជា​ថ្នូរ នឹង​ផលប្រយោជន៍ ព្រោះ​លោក អ៊ី ចំរើន  គឺជា​អ្នកមាន​សិទ្ធិ​ធំជាងគេ ក្នុង​ការបើក ប៉ា​រ៉ា​ស់ ឲ្យ​ឈ្មួញ ដឹក ជញ្ជូន​ឈើ ចេញទៅ វៀតណាម ដើម្បី​ជា​ថ្នូរ នឹង​ផលប្រយោជន៍ ។

ហើយ​គេ​មិនដឹង​ច្បាស់​ថា លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី មាន​ពាក់​ព​ន្ឋ័ ស៊ីជម្រៅ​បែបណា ជាមួយ​មេ​ឈ្មួញ ជួញ​ឈើ​ខុសច្បាប់ ដែល​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ នោះឡើយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya