ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សង្ស័យ​មន្ត្រី​ប៉េអឹម ​ផ្ទុះ​អាវុធខ្លី​៤​គ្រាប់​ ខឹង​ហៅ​ស្ត្រី​ម៉ាស្សា​ កោស​ជប់​មិនបាន

សង្ស័យ​មន្ត្រី​ប៉េអឹម ​ផ្ទុះ​អាវុធខ្លី​៤​គ្រាប់​ ខឹង​ហៅ​ស្ត្រី​ម៉ាស្សា​ កោស​ជប់​មិនបាន

​ភ្នំពេញ ៖ ស្ត្រី​ជា​ម្ចាស់​ហាង​ម៉ាស្សាកោស ​ជប់​បន្លំ​លួច​ធ្វើជា​អ្នក​បំរើសេវា ផ្លូវភេទ​បាន​រងរបួស​បែក ប្រអប់ជើង​ម្ខាង ដោយ​ជនបង្ក​ជាប៉េអឹម​ក្រុង ឈ្មោះ នី អាយុ​ប្រហែលជាង​ ៤០​ឆ្នាំ បាន​បាញ់​ចំនួន​៤​គ្រាប់ ដោយសារតែ​ខឹង​ហៅ​នាង​អោយមក​ម៉ាស្សា​មិនបាន​ដូច​បំណង​ព្រោះតែ​នាង​ទើប​តែមាន​កូនខ្ចី​ថ្មីៗ។ ​


អំពើហិង្សា​ឈានដល់​ការផ្ទុះអាវុធ​នេះ​បាន​កើតឡើង​កាលពី​អ្រធាត្រ​ម៉ោង ១២ និង ៤០​​នាទី​ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ហាង​ម៉ាស្សា​ផ្ទះ​លេខ ២៨២ ផ្លូវ​៣៧១ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ សាក្សី​ប្រជាពលរដ្ឋ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា ខណៈ​ដែល​ពួកគាត់ កំពុង​សម្រាន្ត​លង់លក់ ក៏​ស្រាប់​​តែ​ឮស្នូរ​កាំភ្លើង​ផ្ទុះ​ចំនួន​៣​គ្រាប់ បណ្ដាល​អោយ ភ្ញាក់​ញ័រ​ខ្លួន​ស្មានតែ​ជា​អំព​ើ​បាញ់​ប្លន់ តែ​ក្រោយមក​ទើប​ដឹងថា​ជា​ប្រុសៗ ដែល​ធ្លាប់​មក​រួមរ័ក​សប្បាយ​ជាមួយ​នាងៗ​បំរើការ​នៅក្នុង​ហាង​ម៉ាស្សា​កោសជប់​​​ក្បែរ​នោះ​ជា​អ្នកបាញ់​។ ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​ដែល​រងរបួស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ឈ្មោះ​កែវ ស្រី​ពៅ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះកើតហេតុ រងរបួស​ប្រអប់ជើង​ខាងឆ្វេង​។​
​     បើតាម​ការអះអាង​របស់​នាងរង​គ្រោះ​ខាងលើ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស មូលដ្ឋាន​ថា នៅ​មុនពេល​កើតហេតុ​នោះ មាន​បុរស​ម្នាក់​ដែល​នាង​អត់​ស្គាល់ ឈ្មោះ​នី ធ្វើការ​ជា​ប៉េអឹម​ក្រុង​បាន​ជិះឡាន តូច​មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ 7010 ឬក៏ 1070 (​ចាំ​មិន​ច្បាស់​) បាន មក​ហាង​នាង​ដោយ​និយាយថា សុំ​ឲ្យ​នាង​ជា​ម្ចាស់​ហាង​ធ្វើ​ម៉ាស្សា​ឲ្យ​តែ​នាង​ពុំ​អាចធ្វើ​ការ​បាន ព្រោះ​ទើប​ឆ្លងទន្លេ រួច​ថ្មីៗ​ហើយ​នាង​បាន​ឲ្យ​នារី​ផ្សេង​ជា​កូនចៅ​មក​ជំនួស​តែ​ឈ្មោះនី​មិន​ព្រម​។ ពេលនោះ​នាង​ក៏​បិទទ្វារ​ហើយ​បុរស​ឈ្មោះ​នី​នោះ ក៏​បើកឡាន​ចេញទៅ​បាត់​បាន​ប្រហែល​៥​នាទី​ក៏​ដើរមក​វិញ រួច​ដក​កាំភ្លើង បាញ់ផាំងៗ ៣-៤ គ្រាប់​តែម្តង បណ្ដាល​ឲ្យ​នាង​របួស​បែក​ប្រអប់ជើង      ឯ​ជនដៃដល់​ក៏​គេចខ្លួនបាត់​។ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍ថា នៅ​កន្លែងកើតហេតុយើង​​​រកឃើញ​គ្រាប់កាំភ្លើង​ខ្លីម៉ាក​ប៉េអា​គុលចំនួន​​​​១ គ្រាប់​មិនទាន់​ផ្ទុះ​និង​ក្បាល​គ្រាប់​ចំនួន​១​គ្រាប់​ទៀត​ដែល​បញ្ជាក់ថា ជនដៃដល់​ប្រើ​អាវុធខ្លី​ម៉ាក​ប៉េអា​គុល ហើយ​បាន​បញ្ជាក​់ថា តាម​ការអះអាង​របស់​ជនរងគ្រោះ​បាន​​ស្គាល់​ជនដៃដល់​បង្ក​ការផ្ទុះអាវុធ​នេះ ឈ្មោះ​ នី ធ្វើជា​មន្ត្រី​ប៉េអឹម​ក្រុងភ្នំពេញ​។​
​លោក គិត សុផល មេបញ្ជាការ​ប៉េអឹម​ខណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍ថា នៅ​ពេល​កើតហេតុ​ភ្លាមៗ​លោក​បាន​ចុះ​ស្រាវ​ជ្រាវ​រឿងនេះ​យ៉ាង យកចិត្តទុកដាក់​ក្នុងការ​តាម​ចាប់ខ្លួន​ជនបង្ក​ការផ្ទុះ​អាវុធខ្លី​នេះ ប៉ុន្តែ​ពុំមាន​ឈ្មោះ​នេះ​ទេ​នៅ​អាវុធហត្ថ​ក្រុង​នោះ ប៉ុន្តែ​ទោះបីយ៉ាងណា​លោក​មិន​លើកលែង​ឲ្យ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ម្នាក់​នេះឡើយ​។
ហើយ​​ថា​ក្រោយពេល​បាន​រាយការណ៍​រឿងនេះ​ទៅ​ថ្នាក់លើ ខាង​ថ្នាក់លើ​ក៏​កំពុងតែ​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ដៃដល់ម្នាក់​​នេះ ឲ្យ​តែ​ប្រាកដថា​គេ​ជា​មន្ត្រី​ប៉េអឹម​ពិត​មែន​​នោះ យកមក​ផ្តន្ទាទោស​តាមច្បាប់ព្រោះ​​​ជននេះ​ហ៊ាន​ផ្ទុះអាវុធ​ចំពោះ យុទ្ធនាការ​ឃោស​​នាបោះឆ្នោត​៕
                           ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya