ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលរដ្ឋ​ចំនួន១២គ្រួសារ​ជួប​ទុក្ខ​ធំ​ហើយ ព្រោះ​លោក​ផ្កាយ​ពីរ ទេស សំអាត ប្រើ​អំណាច​យោធា​រំលោភ​យក​ដី​អស់១៦០ហិកតា?

ពលរដ្ឋ​ចំនួន១២គ្រួសារ​ជួប​ទុក្ខ​ធំ​ហើយ ព្រោះ​លោក​ផ្កាយ​ពីរ ទេស សំអាត ប្រើ​អំណាច​យោធា​រំលោភ​យក​ដី​អស់១៦០ហិកតា?

(ខេត្ដ​ឧ​ត្តរ​មានជ័យ)៖ លោក ឧត្ដមសេនីយទោ ទេស សំអាត បំរើការ​ងារ​នៅ​នាយកដ្ឋាន​បញ្ជូន​សារ នៅ​ថ្ងៃទី៩ខែកញ្ញា​ឆ្នាំ២០១៨នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន១២គ្រួសារ រស់នៅ​ភូមិ​លំ​ទង​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ បាន​ចោទថា បាន​ទៅធ្វើ​ការគំរាមកំហែង​និង​ចាប់​ពួកគាត់​ទាំងអស់គ្នា បើ​គាត់​នៅតែ​ត្រ​ចេះ​រឹង​រុះ មិន​ព្រម​រុះរើ​ផ្ទះសំបែង និង​ចាក​ចេញពី​ដី​ពួកគាត់​កំពុងតែ​រស់នៅ​រាល់ថ្ងៃនេះ​ទេ ដែលមាន​ផ្ទៃដី​សរុប១៦០ហិកតា​ស្ថិតនៅ​ចំណុច​អូ​សា​ភី ក្នុងភូមិ​ឃុំ​ខាងលើ។

 

ប្រជាពលរដ្ឋ​ទាំង១២គ្រួសា​រស់នៅ​ភូមិ​លំ​ទង​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង បានអោយដឹង ថា ពួកគាត់​បាន​រក្សា​ការពារ​ដី​នេះ​ចាប់តាំងពី​ឆ្នាំ២០០៤ មក​ម្លេះ រហូតមកដល់​ឆ្នាំ២០១៣ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ លេខ០១ ដើម្បី​ធ្វើការ​ចុះបញ្ជី​ដី​ឈ្លី ដោយមាន​ក្រុមយុវជន
ស្ម័គ្រចិត្ត​ផង​នោះ ពេល​ពួកគាត់​ជា​ប្រជាពលរដ្ឋ​បាន​ស្នើអោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត ចុះទៅ​ធ្វើការ​វាស់វែង​ដែរ តែ​គេ​មិនបាន​វាស់វែង​ធ្វើអោយ​នោះទេ ដោយ​មូលហេតុ​ដី​នៅមាន ព្រៃឈើ​ច្រើន។

ក្រោយមក​ករ​ត្រូវបាន​អ្នកមានអំណាច​បាន​យក​គ្រឿងចក្រ​ទៅ​ជី​កករ​កាយ​ព្រំ​តែ​ត្រូវបាន​ពួកគាត់​និង​លោក​មេភូមិ​ធ្វើការ​ហាមឃាត់​បង្អាក់​ស​កម្ម​ភាព​ករ​ស្រាប់តែ​លិចមុខ​លោក​ផ្កាយ​ពី ទេស សំអាត បំរើការ​ងារ​នៅ​នាយកដ្ឋាន​បញ្ជូន​សារ​ទៅធ្វើ​ការគំរាមកំហែង​បាញ់សំលាប់ ហើយ​អះអាងថា​ដី​នេះ
ជា​ដី​របស់គេ​ប្រជាពលរដ្ឋ​បាន​បន្ដថា លោក​ផ្កាយ​ពី ទេស សំអាត បាន​និយាយ​ទៅកាន់​ពួកគាត់​ថា ដី​សហគមន៍ អូ​សា​ភី​គី​រី​ព្រៃស្រោង និង​ដី​គំរប​ព្រៃឈើ​របស់​រដ្ឋ​នៅក្បែ​នោះ​សុទ្ធសឹង​ជា​ដី​របស់គេ​ទាំងអស់ សរុប​ជាច្រើន​រយ​ហិកតា ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​មិនអាច​ស្វែងរក​ការសុំ​បំភ្លឺ​ពី​លោក ឧត្ដមសេនីយ៍ទោ ទេស សំអាត បានទេ ព្រោះ​មិនអាច​ស្វែងរក​ការទំនាក់ទំនង​បាន៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya