ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​ព្រៃឈើ​ឬក៏​បាន​សើម​មាត់​ដែរ ?

លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​ព្រៃឈើ​ឬក៏​បាន​សើម​មាត់​ដែរ ?

ខេត្តពោធិ៍សាត់៖ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​បាន ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​អាច ដឹកជញ្ជូន​ឈើ ចេញពី​ខេត្ត ពោធិ៍សាត់ បាន​យ៉ាង រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត ពោធិ៍សាត់ និង​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តពោធិ៍សាត់ ដែល​ល្បី ល្បាញ​ខាង​ពុករលួយ​ជា​បរព័ន្ធ។

លើស​នេះ​ទៅទៀត​ការដែល​ឈ្មួញ​អាច​ចូល​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​និង​តំបន់​ព្រៃ​អភិរក្ស​ក្នុងស្រុក​វាលវែង ក៏ដូចជា​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់។
តាម​អោយដឹង​ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​អ្នក​ទៀត​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន៤ក្នុងនោះ ក៏មាន​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​លើសលប់​ពីបទ​ល្មើស​ព្រៃឈើ​ផងដែរ ទើប​លោក ម៉ៅ ធនិន បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ រីក​រាលដាល​កាន់តែខ្លាំង​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​នោះទេ។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អន្លង់​រាប និង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​អ្នក​ទៀត​កំពុង​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ា​ញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុកដដែលៗរៀងរាល់ថ្ងៃ។

ប្រភពព័ត៌មាន​បង្ហើប​ពី​មន្ត្រី​នៅក្នុង​សាលាខេត្ត​ពោធិ៍សាត់ មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខ្លះ​បាន​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​ដើម្បី​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​សុខ​ស្រួល​ព្រោះ​សមត្ថកិច្ច​ទាំងអស់​គ្រាន់តែ​លឺឈ្មោះ​លោក​អភិបាល​គឺ​រួញ​មិន​ហ៊ាន​អើត​ក្បាល​បង្ក្រាប​ឡើយ។

 

ប្រភពពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋ​ភិ​បាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល៣ខែ​ចុង​ក្រោយនេះ​ក្រុម​ឈ្មួញ​ច្រើន​នាក់​បាន​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ា​ញ​ភាគ​កណ្ដាល ដោយ​គ្មាន​ញញើត​អ្វី​ឡើយ។

 

ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា ករណី​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ នាពេល​កន្លងមក​គឺជា​រឿង​គ្មាន​ន័យ។

ជាក់ស្ដែង​ករណីខ្លះ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាបបាន​រថយន្ត​និង​គោយន្ត​ដឹកឈើ​ខុសច្បាប់​រាប់សិប​គ្រឿង​ហើយ​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី ក៏ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដោះលែង​រថយន្ត​និង​គោយន្ត​ដឹកឈើ​ទាំងនោះ​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya