ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បើកឡាន​ដឹក​ស្រី​ស្នេហ៍ ពេល​បុក​បង្គោល​ភ្លើង​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ ​

បើកឡាន​ដឹក​ស្រី​ស្នេហ៍ ពេល​បុក​បង្គោល​ភ្លើង​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ ​

ភ្នំពេញ  ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-5459 រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ដោយសារតែ​បុរស​ម្នាក​បើក​ជូន​ស្រី​ស្នេហ៍​កម្សាន្ត​លេង​កណ្តាលយប់ ហើយ​បាន​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​ថ្ម​បាក់​អស់​មួយ​ដើម នៅ​ខាងក្រោយ​សាលា​ពេទ្យ តាម​បណ្តោយ​ផ្លូវ​៤៣០ កែង​ផ្លូវ​លេខ​១៩៣ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង ១​និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៣ ។​
សមត្ថ កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ខាងលើនេះ​បើកបរ​ដោយ​បុរស​ម្នា​ក់វ័យ​ជាង​២០ ឆ្នាំ និង​រួម​ដំណើរ​ដោយ​នារី​វ័យក្មេង​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣០ ក្នុងទិសដៅ​ពី​ជើង​ទៅ ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បាន​ទាញ​ចង្កូត​បត់​ស្តាំ​បួង​ឡើង ចំណោត ឆ្ពោះទៅ​ផ្លូវ​លេខ​២៧១ ដោយសារតែ​បួង​ចង្កូតរថយន្ត​ខ្លាំងពេក បណ្តាល​ឲ្យ​ជ្រុល​ទៅបុក បង្គោល ថ្ម​មួយ​ដើម​ដាច់​ត្រឹម​គល់ កៀប​ជាប់​នឹង​ដើមឈើ ហើយ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ កៀប​ជាប់​នឹង​បង្គោល​ភ្លើង​មិនអាច​បន្តដំណើរ​ទៅមុខ​បាន​។​
​ប្រភព ដដែល​បន្តថា ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្តរ​ងរ​បួស ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ចេញពី​រថយន្ត​ដឹក ដៃ​ស្រី​ស្នេហ៍ ហៅ​ម៉ូតូឌុប​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​។​
​សមត្ថ កិច្ច​បញ្ជាក់ថា រថយន្ត​បង្កហេតុ​ខាងលើ​ត្រូវបាន យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ រង់ចាំ ម្ចាស់ ចូលខ្លួន​មក​ដោះស្រាយ ។​
​គ្រោះ ថ្នាក់​ខាងលើនេះ​សមត្ថកិច្ច​បង្ហើប​ថា បុរស​អ្នកបើកបរ​រថយន្ត​ស្រវឹង ស្រា ហើយ​បើកបរ​លឿន​ពេក​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​ទើប​ទាញ​ចង្កូត មិនទាន់​ជ្រុល​ទៅបុក​បង្គោល ភ្លើង​ទាំង​កំរោល​បែបនេះ ៕
​ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya