ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាព​បទល្មើស​នេសាទ​កើតមាន​យ៉ាង​ពេញបន្ទុក ខណៈ​លោក សោម ភិ​រុណ លោក ម៉ប់ សា​មុន លោក តាត សេង​ហាក់ លោក ចេង ចាន់​ដូ​ណា មិន​បង្ក្រាប ព្រោះ​ជាប់រវល់​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​កំពូលភ្នំ​ឱរា​ល់

សកម្មភាព​បទល្មើស​នេសាទ​កើតមាន​យ៉ាង​ពេញបន្ទុក ខណៈ​លោក សោម ភិ​រុណ លោក ម៉ប់ សា​មុន លោក តាត សេង​ហាក់ លោក ចេង ចាន់​ដូ​ណា មិន​បង្ក្រាប ព្រោះ​ជាប់រវល់​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​កំពូលភ្នំ​ឱរា​ល់

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​រដូវ​នេះ​ជា​រដូវ​ទឹក​ឡើង​ហើយ​ក៏មាន​ភ្លៀង​ធ្លាក់​ជា​ជា​បន្តបន្ទាប់​ផង ដែល​ហ្វូង​មច្ឆា​ជាតិ​រាប់រយ​ប្រភេទ​ធ្វើ​ចរាចរណ៍​ឡើងទៅ​រក​ទី​ជំរ​កពង​កូន​បន្ត​ពូជ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ហាមឃាត់​មិន​ឲ្យ​មានការ​នេសាទ​ក្នុង​លក្ខណៈ​ដែលមាន​ទ្រង់ទ្រាយ​ធំ​នោះទេ​ព្រោះ​រដូវ​នេះ​ជា​រដូវ​បិទ​ការនេសាទ ។

 

ប្រជា​នេសាទ​ជាច្រើន​នៅតែ​បន្ត​ការរិះគន់ លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​ជលផល​ខេត្ត លោក ម៉ប់ សា​មុន នាយរង​ខ័​ណ្ឌ លោក តាត សេង​ហាក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​ជលផល លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​ប្រធាន​ក្រុម​បង្ក្រាប​នៅតែមាន​ការឃុបឃិត​គ្នា​បើកដៃ​ឲ្យ​បទល្មើស​នេសាទ​កើតមាន​នៅតាម​ដែន​ឡូត៍​លេខ (១០A) ទាំងនោះ​ដដែល​នៅក្នុង​រដូវ​បិទ​ការនេសាទ​ដោយ​គ្មានឆន្ទៈ​ក្នុងការ​អនុវត្តន៍​ច្បាប់ ។

 

មតិ​ប្រជា​នេសាទ​ដដែល​នោះបាន​បន្តទៀតថា របាំង​រាវ​រាប់សិប​របាំង​ដែល​ធ្វើ​អំពី​សាច់​អួន​ទំនើប​បែប​ថ្មី​ដែល​មិន​មានចែង​នៅក្នុង​សៀវភៅ​បន្ទុក​ស្តីពី​ច្បាប់​ជលផល​កំពុងតែ​លាតសន្ធឹង​លើ​ផ្ទៃ​ទឹក​យ៉ាង​ល្វឹងល្វើយ មាន​ប្រវែង​ប្រហែល ៥០០ ម៉ែត្រ​ទៅ ១០០០ ម៉ែត្រ ដែល​ផ្គើន​និង​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​កន្លងមក​ឲ្យ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​រាល់​បទល្មើស​ដែល​កើតមាន​នៅលើ​ទឹកដី​រប​ស់​ខ្លួន​គ្រប់គ្រង គួរ​បិទ​ក្រោលសេះ​មុន​សេះ​ចូល​ស៊ី​ស្មៅ មិនមែន​ទុក​ឲ្យ​សេះ​ចូល​ស៊ី​ស្មៅ​អស់ ទើប​បិទ​ក្រោល​នោះទេ​កំ​ដុត​ឲ្យ​ខ្លោច​រោជ​ឲ្យ​ឆៅ ។

 

យោងតាម​ប្រភពព័ត៌មាន ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​របាំង​កើនឡើង​កាន់​ខ្លាំង​ធន់​ធាន​ជលផល​កាន់តែ​បាត់បង់​កាន់តែខ្លាំងឡើងៗពួកក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ដាក់រ​បាំងសាច់​អួន​ស្ទាក់ចាប់​ហ្វូង​ត្រី​មេ​ពូជ​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​អស់លោក​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​កំពុងតែ​អនុវត្តន៍​ផ្ទុយ​និង​បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ទៅវិញ​ធ្វើ​ឲ្យ​ធន់​ធាន​ជលផល​បាត់បង់​ជា​រៀងរាល់ឆ្នាំ របាំង​រាវ​ទាំងនោះ​នៅត្រង់ចំណុច ព្រែក​ថ្ម ចំណុច ព្រែក​ស្ទឹង​សណ្តែក ចំណុច បឹង​ពាន់​ត្រកង ចំណុច អា​លំ ចំណុច ទួល​ឡែ​ង ដែល​ស្ថិតក្នុង ភូមិ​កោះ​ក្អែក និង ភូមិ​ទំនប់ ដែល​ស្ថិត​ក្នុងស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង។

 

ប្រភព​ដដែល​បាន​បន្តទៀតថា ដោយមាន​បើកភ្លើង​ពី​សំណាក់​អស់លោក​សមត្ថកិច្ច​ជំនាញ​ថ្នាក់ស្រុក​រហូតដល់​ខេត្ត ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ដាក់​របាំង​រាវ​ទាំង​ក្នុង​រដូវ​បិទ​ការនេសាទ​ទាំង​រដូវ​បើក​ការនេសាទ មេ​ឈ្មួញ​ទាំងនោះ​ដែល​ប្រជា​នេសាទ ស្គាល់ ដែលមាន ឈ្មោះ រី គា មេភូមិ កោះ​ក្អែក ឈ្មោះ សុខ ឈ្មោះ
វៀង យុំ​ា​ង​ឡឺ​យ ឈ្មោះ ឆេន ឈ្មោះ ចាំង យុំ​ា​ង​ឡឺ​ង និង ឈ្មោះ ឈី ក្រុម​ពួក​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ដាក់​របាំង​រាវ​បាន​យ៉ាង​រលូន ព្រោះ​ពួកគេ​បាន​រត់ការ​បង់លុយ​រួចរាល់​អស់ហើយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង​ហ៊ាន​បង្ក្រាប​នោះទេ បើ​មាន​ថ្នាក់កណ្តាល​ចុះបង្ក្រាប​គេ​តេ​ទូរស័ព្ទ​ប្រាប់​ឲ្យ​ពន្លិច​សិន។

ប្រជាពលរដ្ឋ​ជាច្រើន​ក្នុងស្រុក​កំពង់លែង ធ្វើការ​សំណើសុំ​ដល់ ឯកឧត្តម​អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល កម្ពុជា បញ្ចេញ​កម្លាំង​ក្រសួង​ចុះ​មកជួយ​បង្ក្រាប​ផង​ទាន ព្រោះ​អី​រាល់ថ្ងៃនេះ​ហ្វូង​ត្រី​មេ​ពូជ កំពុងតែ​ពង​កូន នៅក្នុង​លប​សាច់​អួន​អស់ហើយ​ប្រជាពលរដ្ឋ​និង​រង់​ចាំមើល​កណ្តាប់ដៃ​ដែក​របស់ ឯកឧត្តម តើ​មាន​ប្រសិទ្ធិភាព​កម្រិតណា ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ទឹកដី​ស្រុក​កំពង់លែង ៕
ចាំ​អ៊ុត​មើល​បន្ត

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya