ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​សេដ្ឋកិច្ច​រំលោភ​យក​ចំណីផ្លូវ​សង់ផ្ទះ​អាជ្ញាធរ​មិន​ហ៊ាន​ប៉ះ​

ប៉ូលិស​សេដ្ឋកិច្ច​រំលោភ​យក​ចំណីផ្លូវ​សង់ផ្ទះ​អាជ្ញាធរ​មិន​ហ៊ាន​ប៉ះ​

ភ្នំពេញ ៖ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​វត្ត​វាល​ស្បូវ វត្ត​ពុទ្ធ​ស្ថាន សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ បាននាំគ្នា​រិះគន់ អាជ្ញាធរ​សង្កាត់​ខណ្ឌ​មិន​ហ៊ាន​ប៉ះពាល់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈ្មោះ​អ៊ុំ វណ្ណា ដែល​គាត់​រំលោភ​យក​ផ្លូវ ចុះទៅ​ដងទឹក​ទន្លេ​ធ្វើជា​ប្រយោជន៍​ឯកជន​ទេ​។​

សញ្ញាព្រួញទីតាំងដីដែលមានទំនាស់

ប្រជាពលរដ្ឋ​នាំគ្នា​និយាយថា គិតៗ​ទៅ​ឲ្យ​តែមាន​ប្រាក់​និង​អំណាច អាច​ហៅ​ខ្មោច​ឲ្យ​មក​លញ់​ពង​លេង​ក៏បាន ដែរ ។ យ៉ាងណាមិញ​ដូចជា​ករណី​ប៉ូលិស​ឈ្មោះ​អ៊ុំ វណ្ណា ដែល​ល្បី​ខាង​គ្រប់គ្រង​ផ្លូវជាតិ​៣​ខេត្ត ប្រមូលបាន​ប្រាក់ យ៉ាង​ក្រាស់ក្រែល​នោះ ទោះបីជា​គាត់​រំលោភ​យក​ផ្លូវ​ចុះទៅ​ទន្លេ​ក៏​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ​ដែរ ព្រោះ​ខ្លាច អំណាច​ទឹកប្រាក់​។ គេ​និយាយទៀតថា «​ចាប់តាំងពី​លោក​អ៊ុំ វណ្ណា បាន​គ្រប់គ្រង​ផ្លូវជាតិ​៣​ខេត្ត ពេលណា​មក​គឺ ឫក​គាត់​ខ្ពស់កប់ពពក ដើរ​មិន​ហ៊ាន​មើល​ក្រោម​ទេ គឺ​គាត់​ងើយ​រហូត រួច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​បាន​លឿន ណាស់ មាន​លុយ​ធ្វើ​ផ្ទះ​វីឡា មាន​ឡាន​ស៊េរី​ទំនើបៗ​៤​គ្រឿង​ជិះ​លេង និង​មាន​លុយ​ទិញ​ផ្លូវ​សាធារណៈ​ផងដែរ​។​

ប្រជាពលរដ្ឋ​បាន​បន្តថា មេភូមិ​ចៅសង្កាត់​វាល​ស្បូវ សូម្បីតែ​ប្រជាពលរដ្ឋ​សង់​តូប​លក់ដូរ​នៅមុខ​ផ្ទះ​ក៏​ចុះទៅ គោះ​យកលុយ​ដែរ តែ​សំរាប់​អ្នកមាន​ប្រាក់​និង​មានអំណាច​ដូចជា​លោក​អ៊ុំ វណ្ណា នោះ អាជ្ញាធរ​ស្ងាត់​ឲ្យ​សូន្យ មិន​ហ៊ាន​ដើរទៅ​ជិត​ទេ ព្រោះ​ខ្លាច​គេ​គប់​លុយ​ត្រូវ​ក្បាល​ត្រូវ​ភ្នែក​នាំ​តែ​ងងឹត​។ ប្រជាពលរដ្ឋ​សូម​ឲ្យ​ប្រធានភូមិ និង​ចៅសង្កាត់ មេត្តា​ចុះទៅ​បើកផ្លូវ​ដែល​ស្ថិតនៅ​ខាងកើត​វីឡា​របស់លោក​អ៊ុំ វណ្ណា ឲ្យ​គេ​បាន​ចុះទៅ​ទន្លេ​ដូច​សព្វ ដង​ផង​។​

ប្រជាពលរដ្ឋ​ដែល​អង្គុយ​ផឹក​កាហ្វេ​នៅមុខ​ផ្ទះ​វីឡា​នោះ​នាំគ្នា​និយាយថា «​សំណង់​វីឡា​របស់លោក​អ៊ុំ វណ្ណា ដែល​កំពុង​សាងសង់​រាល់ថ្ងៃនេះ ទំនងជា​គ្មាន​ច្បាប់​ទេ​»​។ ប៉ុន្តែ​ប្រជារាស្ត្រ​ទាំង​នោះបាន​បន្តថា ទោះបីជា​សង់ អត់​ឬ​មានច្បាប់​ក៏ដោយ ក៏​ពួកគាត់​មិន​ខ្វល់​ដែរ តែ​អ្វីដែល​សំខាន់​នោះ​គឺ​សុំ​ឲ្យ​បើកផ្លូវ​ចុះទៅ​ទន្លេ​ឡើងវិញ កុំ​យក ដី​សាធារណៈ​របស់​រដ្ឋ ធ្វើជា​របស់​ឯកជន​ស្រួល​ពេក​។​

គេ​និយាយថា ផ្លូវជាតិ​ទាំង​៣​ខេត្ត ដែល​លោក​អ៊ុំ វណ្ណា គ្រប់គ្រង​នោះ មិនដែល​បាន​ចាប់​បទល្មើស​សេដ្ឋកិច្ច ម្តងណា​ទេ គឺ​ឃើញតែ​ចាប់​ហើយ​សម្រួល​គ្នា​ស្ងាត់​ឲ្យ​ទៅ​អស់​។ ប៉ុន្តែ​បើ​ឈ្មួញ​ណា​ក្បាលរឹង ប្រាកដជា​ចាប់យក ស្នាដៃ​មិន​ខាន​នោះឡើយ​។ គេ​និយាយ​បន្តថា លោក​អ៊ុំ វណ្ណា នេះ​អី​ក៏មាន​សំណាង​និង​មាន​វាសនា​ខ្ពស់​ម្ល៉េះ ដែល​បាន​គ្រប់គ្រង​ដល់​ទៅ​៣​ខេត្ត រីឯ​ប៉ូលិស​ដទៃទៀត​រក​ផ្លូវ​មួយ​ខ្សែ​គ្រប់គ្រង​មិនបាន​ផង​ទេ​។ ដូច្នេះ​ករណីនេះ សូម​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យមើល​ផង ព្រោះ​មាន​ប៉ូលិស​ខ្លះ​ធ្វើការ​ស្ទើរ​អស់​មួយជីវិត​ហើយ​មិនបាន​ទៅ ឈរ​តាម​ប៉ុស្តិ៍​កើប​លុយ​ស្រួល​ម្តងណា​ទេ​។ អ៊ីចឹង​ហើយ​ទើប​លោក​អ៊ុំ វណ្ណា គាត់​មានលទ្ធភាព​សង់​វីឡា​យ៉ាង សង្ហា​នៅជាប់​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ​នោះឯង​។​
ប្រភព​បាន​បន្តថា ផ្លូវ​ចុះទៅ​ទន្លេ​នៅ​ប៉ែក​ខាងកើត​វីឡា​លោក​អ៊ុំ វណ្ណា នោះ ដំបូង​ឡើយ​គេ​សួរ​នាំទៅ លោក អ៊ុំ វណ្ណា ឆ្លើយថា គ្រាន់តែ​ចាក់គ្រឹះ​ធ្វើ​ផ្លូវ​ចុះទៅ​ទន្លេ​ទេ តាមពិត​ឥឡូវ​គឺ​គាត់​យក​ជា​ប្រយោជន៍​ឯកជន​សោះ​។ ចាំមើល​មើល៍ តើ​អាជ្ញាធរ​ហ៊ាន​ប៉ះ​ជាមួយ​លោក​អ៊ុំ វណ្ណា ដែរ​ឬ​អត់​? បើ​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​ហ៊ាន សូម​លោក​គួច ចំរើន បញ្ចេញ កណ្តាប់ដៃ​ដែក ក្នុងការ​បើកផ្លូវ​នោះ​ផង​។​

សូម​រង់ចាំ​តាមដាន​នូវពេលក្រោយទៀតថា តើ​អាជ្ញាធរ​ខ្លាំង​ឬ​ខ្សោយ​? រួច​គួរ​ទុក​ឲ្យ​គេ​រំលោភ​យក​ចំណីផ្លូវ បែបនេះ បន្តទៅទៀត​ឬ​យ៉ាងម៉េច​? ជុំវិញ​ការរិះគន់​នេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការពន្យល់​ពី​លោកស្រី ចៅសង្កាត់​បានទេ អំពី​បញ្ហា​លក់​ផ្លូវ​ឬក៏​អត់​នោះ​៕​

ដោយ​៖ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya