ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត ប៉ុក ចំរើន ត្រូវបានតែងតាំង​ជា​ចៅអធិការ​វត្ត​សូរិយា​រាម ហៅ​វត្ត​ថ្មី​បណ្តោះអាសន្ន​ ​

ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត ប៉ុក ចំរើន ត្រូវបានតែងតាំង​ជា​ចៅអធិការ​វត្ត​សូរិយា​រាម ហៅ​វត្ត​ថ្មី​បណ្តោះអាសន្ន​ ​

ប៉ោយប៉ែ​តៈ​​ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត ប៉ុក ចំរើន ត្រូវបាន​ប្រកាស​តែងតាំង ជា​ចៅ​ធិ​ការ វត្ត​សូរិយា​រាម​ហៅ​វត្ត​ថ្មី បណ្តោះអាសន្ន​បន្ទាប់ពី​វត្ត​ខាងលើ ផ្ទុះ​នៅ​អធិករណ៍​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៣​បណ្តាល​ឲ្យ​ពុទ្ធបរិស័ទ​នាំគ្នា​ទៅធ្វើ​បាតុកម្ម​តវ៉ា​សុំឱ្យ​មានការ​បញ្ឈប់​ចៅអធិការ​ចាស់​ព្រះនាម​ដួង រដ្ឋា​ចេញពី តួនាទី​ចៅអធិការ​នាពេល​កន្លងមក
​។​ នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ២០១៣ នេះ​វត្ត​សូរិយា​រាម មាន​រៀបចំ​កិច្ចប្រជុំ រវាង​គណៈកម្មការ​វត្ត​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ប៉ុក រ៉ា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត លោក​យ៉ិ​ន យឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ព្រមទាំង ព្រះ​មេគណ​ខេត្ត ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត និងប្រធាន ការិយាល័យ​ធម្មការ​និង​សាសនា​ក្រុង និង​ពុទ្ធបរិស័ទ​ជាច្រើន​ផងដែរ​។​
​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ តំណាង​ថ្នាក់​ខេត្ត​និង​ក្រុង​រួមទាំង​គណៈកម្មការ​ទាំង​អស់ បាន​មូលមតិ​ស្រុះស្រួល​គ្នា ដោយ​សម្រេច​ប្រកាស​តែងតាំង​ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត​ប៉ុក ចំរើន មក​គ្រប់គ្រង​វត្ត​ខាងលើ​ជា​បណ្តោះអាសន្ន ដើម្បី​បញ្ចប់​អធិករណ៍ ដែល​ផ្ទុះ​កន្លងមក​ឲ្យ​មានការ​ស្ងប់ស្ងាត់​កុំឱ្យ​ប៉ះពាល់​ដល់​វិស័យ​សាសនា​ត ទៅទៀត​។​
​ដោយឡែក​ចៅអធិការ​ស្តីទី​ព្រះនាម​ដួង រដ្ឋា ដែលមាន​រឿងអាស្រូវ​ច្រើន​កន្លងមក ថា​ជាស​ង្ឃ​ផ្តាច់ការ បក្ខពួកនិយម ពុករលួយ​គេង​កឹ​ប​ថវិការ​វត្ត​គ្មាន​ក្រ​មសិល​ធម៌ ជា​អ្នក​កាន់​សិ​ល​ក្នុង​ខ្លួន ហើយ​ត្រូវ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត មិន​ពេញចិត្ត​លើកគ្នា​ធ្វើបាតុកម្ម​តវ៉ា​បណ្តេញចេញ​ពី​វត្ត និង​សុំ​បញ្ឈប់​តួនាទី​ជា​ចៅអធិការ​វត្ត​មិន​ត្រូវបាន​បញ្ឈប់​ទេ គឺ​គេ
​ឲ្យ​នៅ សោយសុខ​ក្នុង​វត្ត​នោះ​យ៉ាង​គ្រហើៗ​ដដែល​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya