ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » Bosch Security Systems បង្ហាញ​ប្រព័ន្ធ​ប្រកាសអាសន្ន​អគ្គិសនី​និង​សំឡេង​ទំនាក់ទំនង​សម្រាប់​បដិសណ្ឋារកិច្ច​

Bosch Security Systems បង្ហាញ​ប្រព័ន្ធ​ប្រកាសអាសន្ន​អគ្គិសនី​និង​សំឡេង​ទំនាក់ទំនង​សម្រាប់​បដិសណ្ឋារកិច្ច​

​ភ្នំពេញៈ ខណៈដែល​ប្រទេស​កម្ពុជា មានការ​រីកចំរើន​ជា​បន្តបន្ទាប់​លើ​ការស្ថាបនា សំណង់ អគារ តូច ធំ ជាច្រើន​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ ប្រព័ន្ធ​ការពារ​សុវត្ថិភាព តាម​អគារ​តូច ធំ​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា​មាន​សារសំខាន់​ណាស់​នៅពេល​មាន​ហានិភ័យ​កើតឡើង​ម្តងៗ នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ក្រុម​អន្តរាគមន៍​បានដឹង​និង​ជួយ​បាន​ទាន់ពេលវេលា ។​
​ក្រុមហ៊ុន Bosch Security Systems និង ក្រុមហ៊ុន GES Cambodian បានបង្ហាញ​នូវ​ផលិតផល​ថ្មី​ម៉ាក BOSCH របស់ខ្លួន​ដល់​អតិថិជន​ឲ្យ​ស្គា​ល់ពី​ប្រព័ន្ធ​ប្រកាសអាសន្ន និង​ប្រកាស​សំឡេង​ទំនាក់ទំនង​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច ដែលមាន​ស្តង់ដារ​អន្តរជាតិ​នាំចូល​ពី​ប្រទេស​អាឡឺម៉ង មក​ដាក់​ជា​លើកដំបូង​នៅ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ខណៈ​ឧបករណ៍​បែបនេះ មាន​គេ​នាំមក​លក់​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ។​
​លោក Terence Ng នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​Bosch Security Systems នៅ​តំបន់​ឥណ្ឌូចិន បានលើកឡើង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​០២​ខែកក្កដា ឆ្នាំ​២០១៣​នេះ​នៅ​សណ្ឋាគារ​សាន់វេ​ក្នុង​រាជធានី​ភ្នំពេញ​ថា ក្រុមហ៊ុន​លោក​បាន​ទាក់ទាញ​មនុស្ស​បាន​ជាង​១០០​នាក់មក​ចូលរួម​ហើយ​អ្នក​ទាំងនោះ​សុទ្ធតែជា ឈ្មួញកណ្តាល ទីប្រឹក្សាបច្ចេកទេស  អ្នកម៉ៅការ និង​អតិថិជន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​ពី​ឱកាស​ទទួលបាន​នូវ​បទពិសោធន៍​ចំពោះ​ដំណោះស្រាយ ការពារ​សុវត្ថិភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​ទំ នុ​ក​ចិត្ត​ខ្ពស់​ពី​ក្រុមហ៊ុន Bosch ដែល​ផ្តល់ជូន​សម្រាប់​គ្រប់​វិស័យ ដូចជា អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​រមណីយដ្ឋាន​ប្រណីតៗ​ជាដើម​។​
​ចំណែក​លោក Vin Seiha នាយក​ក្រុមហ៊ុន GES Cambodian បាន​លើកឡើងថា ការធ្វើ​បទ បង្ហាញ​អំពី​ដំណោះស្រាយ និង​ការបង្ហាញ​សាកល្បង​នៃ​បច្ចេកវិទ្យា ប្រព័ន្ធ​ប្រកាសអាសន្ន​អគ្គិ ស​នី និង​ប្រព័ន្ធ​ប្រកាស​សំឡេង​ទំនាក់ទំនង​ម៉ាក Bosch ពី​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​អាឡឺម៉ង់ នូវ​គុណភាព​កម្រិតស្តង់ដារ​អន្តរជាតិ និង​មានបទពិសោធន៍​ជាង​១០០​ឆ្នាំ​នៅលើ​ពិភពលោក ហើយ​បាន​ប្រើ​នៅតាម​ព្រលានយន្តហោះ និង​តាម​សណ្ឋាគារ​ធំ​។​
​លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ​ប្រកាសអាសន្ន និង​ប្រកាស​សំឡេង​ទំនាក់ទំនង​សម្រាប់​វិស័យ បដិសណ្ឋារកិច្ច​ម៉ាក Bosch ដែល​ក្រុមហ៊ុន​លោក​បាន​នាំមក​លក់​នៅ​កម្ពុ​ជាមាន​គ្រប់​កម្រិត តាំងពី​ថ្នាក់​តូច​រហូតដល់​ធំ ខណៈដែល​ក្រុមហ៊ុន​ដទៃ​នាំមក​លក់​នៅ​កម្ពុ​ជាមាន​ត្រឹមតែ​ខ្នាត​មធ្យម​និង​មិនទាន់មាន​ស្តង់ដារ​នៅឡើយ​នោះ​។ លោក Seiha បន្តថា ឧបករណ៍​ម៉ាក Bosch មានតម្លៃ​សមរម្យ អាច​កម្រិត​១​ពី​៦០​ដុល្លារ​ឡើងទៅ គឺ​មានន័យថា​តម្លៃ​តាម​ទំហំ​នៃ​ឧបករណ៍ ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វា​អាចជួយ​បញ្ជូន​សញ្ញា​បាន​លឿន​និង​ឮ ទៅតាម​ហេតុការណ៍​កើតឡើង ដែល​អាច​ឲ្យ​ក្រុម​អ្នក​ជួយ​អន្តរាគមន៍​មកជួយ​បាន​ទាន់ពេលវេលា ។
​លោកនាយក​ក្រុមហ៊ុន GES Cambodian បញ្ជាក់​បន្ថែមថា ចំពោះ​ទីផ្សារ​នៅ​កម្ពុជា​លោក​រំពឹងថា​នឹងមាន​អតិថិជន​ប្រើប្រាស់​ច្រើន ដោយសារ​កម្ពុ​ជាមាន​អគារ​ខ្ពស់ៗ សណ្ឋាគារ​ទំនើបៗ​និង​លំនៅឋាន​ជាច្រើន ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​វា សម្រាប់​បញ្ជូន​សារ​នៅពេល​មាន​ហានិភ័យ​កើតឡើង ៕ ដោយ​៖ វិជ្ជា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya