ភ្នំពេញ-ថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០១៣ ដើម្បីរួមចំណែកគាំទ្រដល់ការប្រកួតបរវរកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា (The Miss Tourism International Cambodia Pageant) ដែលបានរៀបចំឡើងនៅមណ្ឌលកំសាន្ត ណាហ្គាវើល រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសឧបត្ថម្ភ
សំបុត្រយន្តហោះទៅមកចំនួនពីរសន្លឹកសម្រាប់បេក្ខនារីជ័យលាភី និងអ្នករួមដំណើរជាមួយ ដើម្បីធ្វើជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាសម្រាប់ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី ១៧ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នេះគឺជាលើកទីមួយហើយ សម្រាប់ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ហើយវាជាផ្នែកមួយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី ១៧ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ។
កម្មវិធីប្រកួតសម្រស់នេះ បានបង្ហាញវត្តមានតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ដោយត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយពី “វិស័យទេសចរណ៍ វប្បធម៌ និងចំណងមិត្តភាព” ជាមួយប្រទេសសមាជិកចំនួនជាង ៦០ មកពីជុំវិញពិភពលោក។ មុនឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខនារីមកពីប្រទេសនានា នឹងធ្វើដំណើរទៅដល់ក៏ដូចជាធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរយៈពេល ៣ សប្តាហ៍ ដើម្បីផ្សព្វផ្សាយពីវិស័យ ទេសចរណ៍ វប្បធម៌ និងចំណងមិត្តភាព។
កញ្ញា នី ដាណេ វ័យ ២១ ឆ្នាំ ដែលជាតារាបង្ហាញម៉ូដក្នុងក្រុម Sun Model Cambodia និងជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្នែកគ្រប់គ្រងអាជីវកម្ម នឹងក្លាយជាបេក្ខនារីតំណាងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក លើកទី ១៧ ដើម្បីឈ្នះពានរង្វាន់អាហារូបករណ៍ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ៣៥,០០០ ដុល្លារអាមេរិក ពីសកល
វិទ្យាល័យ លីមកុកវីង ផ្នែកបច្ចេកវិទ្យានៃការច្នៃប្រឌិត រួមជាមួយទឹកប្រាក់ និងផលិតផលថែរក្សាសម្ផស្សផ្សេងៗទៀត ដែលមានតម្លៃសរុបប្រមាណ ៥០,០០០ ដុល្លារអាមេរិច។
ដើម្បីអបអរសាទរពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ AirAsia ក៏មានការផ្តល់ជូននូវកម្មវិធីពិសេសៗមួយចំនួនដូចជា ធ្វើដំណើរពីភ្នំពេញ/សៀមរាប ទៅ កូឡាឡាំពួរ ជាមួយតម្លៃសរុបក្នុងមួយជើងចាប់ពី ៦៣ ដុល្លារឡើងទៅ។
លោក-អ្នកអាចធ្វើការកក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០១៣ និងធ្វើដំណើរចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៥ មករា ឆ្នាំ២០១៤។
សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុក សូមចូលទៅកាន់គេហទំព័រ www.airasia.com
អំពី AirAsiaAirAsia ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបឈានមុខគេ និងធំជាងគេបំផុតនៅអាស៊ី ដែលផ្តល់សេវាកម្មទូលំទូលាយបំផុតជាមួយនឹងបណ្តាញទិសដៅធ្វើដំណើរចំនួន ៨៧ ទីតាំង។ នៅក្នុងរយៈពេល ១២ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ២០០ លាននាក់ និងបានបង្កើនចំនួនយន្តហោះរបស់ខ្លួន
ដែលពីមុនមានត្រឹមតែ ២ គ្រឿងប៉ុណ្ណោះ មកជាង ១៤០ គ្រឿងនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងទទួលបានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេហ៍) ដ៏ពិតប្រាកដមួយ ជាមួយនឹងប្រតិបត្តិការដែលមានមូលដ្ឋាននៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ដែលកំពុងផ្តល់បណ្តាញសេវាកម្មនៅទូទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេហ៍ ព្រមទាំងប្រទេស ចិន ឥណ្ឌា និងអូស្ត្រាលី។ AirAsia ត្រូវបានប្រសិទ្ធនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃទាប ល្អជាងគេបំផុតក្នុងពិភពលោក នៅក្នុងការសិក្សាពីបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកប្រចាំឆ្នាំ ដែលធ្វើឡើងដោយ Skytrax រយៈពេល 5 ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2009 រហូតដល់ 2013 និងទទួលបានពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបឈានមុខគេពីក្របខណ្ឌ World Travel Awards 2013 (WTA) ដែលបានរៀបឡើងនៅទីក្រុង ដូហា ប្រទេសកាតា។ លោក តូនី ហ្វឺរណាន់ដែស ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងពានរង្វាន់ Legion d’ Honneur ដើម្បីឆ្លើយតបនឹងការរួមចំណែកដ៏សកម្មរបស់លោកចំពោះសេដ្ឋកិច្ចរបស់ប្រទេសបារាំងតាមរយៈឧស្សាហកម្មអាកាសចរណ៍នេះ។
មជ្ឈមណ្ឌលសេវាកម្មទេសចរណ៏ AirAsia (ភ្នំពេញ)ផ្ទះលេខ 179 វិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ 12204 រាជធានីភ្នំពេញ ព្រះរាជាណាចក្រ
កម្ពុជា។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ (855) 23 983 777៕
» Breaking News, ព័ត៌មានជាតិ » ក្រុមហ៊ុនអាកាសចរណ៍ AirAsia ឧបត្ថម្ភសំបុត្រយន្តហោះដល់បវរកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ ២០១៣ ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី ១៧ នៅទីក្រុង កូឡាឡាំ ពួរ ប្រទេសម៉ាឡេស៊ី