ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ជនសង្ស័យ​២​នាក់ ជា​អ្នកយកព័ត៌មាន​កាសែត អំណាច​ខ្មែរ​ត្រូវ​ជាប់ចោទ​ពីបទ​កាច់​សោ​.​ក​ម៉ូតូ​

ជនសង្ស័យ​២​នាក់ ជា​អ្នកយកព័ត៌មាន​កាសែត អំណាច​ខ្មែរ​ត្រូវ​ជាប់ចោទ​ពីបទ​កាច់​សោ​.​ក​ម៉ូតូ​

​កោះកុង ៖ អ្នកយកព័ត៌មាន​ការ​សែត អំណាច​ខ្មែរ ចំនួន​២​នាក់ ត្រូវ​កម្លាំង នគរបាល ខេត្តកោះកុង ចាប់ខ្លួន​ដោយ​ចោទប្រកាន់ ពីបទ​លួច​កាច់ក​សោ​ម៉ូតូ នៅតាម​ផ្ទះ សំណាក់ និង​នៅ​ទីសាធារណៈ​។​សមត្ថកិច្ច​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៥ និង​១៥​នាទី ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះសំណាក់ ដា​រា​ថ្មី ស្ថិត ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​ករណី​ឃាត់ខ្លួន​អ្នកការ​សែត ទាំង​២​រូបនេះ ដឹកនាំ​ដោយ​វរសេនីយ៍ឯក ឃឹម សា​ណេ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្ដាល នគរបាល​យុត្ដិធម៌ វរសេនីយ៍ទោ ឡាយ ម៉េង​ឡាំង ប្រធានការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល រួមសហការ ជាមួយ​លោក អធិការ​ក្រុង មេ​ប៉ុស្ដិ៍ និង​កម្លាំង​នគរបាល ជាច្រើនរូប ។​
​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ រួមមាន​ទី​១-​ឈ្មោះ មុត សុភា អាយុ​៣៨​ឆ្នាំ ទី​២-​ឈ្មោះ ហឿង ប៊ុនធឿន អាយុ ៣៤​ឆ្នាំ មុខរប​យក​ព័ត៌មាន​ឱ្យ​កាសែត អំណាច​ខ្មែរ ទាំង​២​នាក់​។​
​លោក​វរសេនីយ៍ទោ ឡាយ ម៉េង​ឡាំង​បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ថា ក្រោយពី​ទទួលបាន​ព័ត៌មាន និង​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រួចមក​កម្លាំង​នគរបាល បាន​ចាត់​កម្លាំង បើក​ការស្រាវជ្រាវ រក​គ្រប់​ទីកន្លែង ទើប​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង ៥​និង ១៥​នាទី​ល្ងាច កម្លាំង​នគរបាល បាន​រកឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ស្នាក់នៅ​ផ្ទះសំណាក់​ដា​រា​ថ្មី ហើយ​ធ្វើការ​ឃាត់ខ្លួន តែម្ដង​រួច​ធ្វើការ​សួរនាំ និង​ឆែកឆេរ ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដោយ​រកឃើញ កាត​សម្គាល់​ខ្លួន​ជា​អ្នកយកព័ត៌មាន សំបុត្រ​បេសកម្ម មាន​ត្រា មានឈ្មោះ ចាងហ្វាង ទូច ណូ​រ៉ា ។​
​លោក​បាន​បន្ដទៀតថា នៅពេល​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​មកពី​ភ្នំពេញ មក​ធ្វើ​សកម្មភាព​កាច់ករ​សោ​ម៉ូតូ ពិតប្រាកដ​មែន ហើយ​ម៉ូតូ​ដែល​កាច់​សោបាន​ត្រូវ​បញ្ជូនទៅ​ភ្នំពេញ ព្រោះ​មាន​គេ​មក ទទួល​យកទៅ ។ លោក​បាន​បន្ដទៀតថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ នេះ កម្លាំង​នគរបាល បានឱ្យ​ជនសង្ស័យ​ទាំង​២​នាក់ ធ្វើ​សកម្មភាព​ជាក់ស្ដែង នៅមុន​ពេល​ចូល ធ្វើ​សកម្ម​កាច់ក សោ​ម៉ូតូ និង​ដើម្បី​បង្ហាញ​នៅមុខ​មាត់​ពិតជា​ចោរ ជំនាញ​ខាង​លួច​ម៉ូតូ​។​
​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ​ទៅ តាម​និតិ​វិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya