ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ក៏​ស្រវឹង អាសំឡាញ់​ក៏​ស្រវឹង អ្នក​នៅខាងមុខ​មិន​ជៀស​បុក​ហើយ មានអី​ខ្ទេច​អស់ ហើយ​ម្ចាស់​ក៏​របួស​ទៀត នៅ​ភ្នំពេញ

ម្ចាស់​ក៏​ស្រវឹង អាសំឡាញ់​ក៏​ស្រវឹង អ្នក​នៅខាងមុខ​មិន​ជៀស​បុក​ហើយ មានអី​ខ្ទេច​អស់ ហើយ​ម្ចាស់​ក៏​របួស​ទៀត នៅ​ភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២ និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៣៧១ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរស២នាក់​ផឹកស្រា​ស្រវឹង​ឡើង  ជោកជាំ ហើយ​បើករថយន្ត​កាមរី​ឆ្លាម​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ជ​ញ្ចាំ​ង​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង​នៅក្បែរ​គ្នា បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​និង​អ្នករួមដំណើរ​ទាំង២នាក់​បាន​របួស​ហូរឈាម​ពេញ​ផ្ទៃមុខ ។

នៅពេល​កើតហេតុ គាត់​ឃើញ​រថយន្ត​ម៉ាក កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-1492 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ រួមមាន​បុរស​ម្នាក់ទៀត​ក្នុង​រថយន្ត បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន រួមទាំង​មាន​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ផង​នោះ ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅបុក​ជ​ញ្ចាំ​ង​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង​នៅក្បែ​គ្នា បណ្ដាល​ឲ្យ​ជ​ញ្ចាំ​ង​ផ្ទះ​ប្រជាពលរដ្ឋ និង​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ ។ ចំណែកឯ​អ្នកបើកបរ និង​អ្នករួមដំណើរ​បាន​រង​របួស​លើ​ផ្ទៃមុខ​ហូ​ឈាម​ពេញ​ខ្លួន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya