ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ទីតាំង​គ្រឿងញៀន មុខ​មន្ទីរពេទ្យ ព្រះកុសុមៈ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា សមត្ថកិច្ច​បង្ក្រាប់​មិនចេះ​អស់ ខណៈ​ចាប់បាន​១៨​នាក់​ទៀតហើយ

ទីតាំង​គ្រឿងញៀន មុខ​មន្ទីរពេទ្យ ព្រះកុសុមៈ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា សមត្ថកិច្ច​បង្ក្រាប់​មិនចេះ​អស់ ខណៈ​ចាប់បាន​១៨​នាក់​ទៀតហើយ

​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្លុក​ទល់មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឋិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា សមត្ថកិច្ច​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​១៨​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។
​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹងថា ជនសង្ស័យ​ទាំង​១៨​នាក់​ដែល​ឃាត់ខ្លួន​មាន​ប្រុស​ចំនួន​១៦​នាក់ និង​ស្រី​២​នាក់​។ ក្នុងចំណោម​នោះ ម្នាក់​ត្រូវ​តុលា​ការចេញ​ដីកាចាប់ខ្លួន ហើយក៏​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ឈ្មោះ ខា​រ៉ា​បាវ ។ ក្នុងការ​ឃាត់ខ្លួន​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន រួមទាំង​ថ្នាំញៀន​មួយចំនួនទៀត ។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៨​នាក់ សមត្ថកិច្ច​នាំមក​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya