ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តបុសបោកក្បាលស្លាប់នៅនឹងកន្លងកើតហេតុភ្លាមៗ ខណៈដែលរថយន្តបង្កហេតុបានបើក បញ្ច្រាសទិសគ្នា បានបត់កាត់ពីមុខម៉ូតូជនរងគ្រោះទទឹងផ្លូវធ្វើឲ្យជនរងគ្រោះ ជាន់ហ្វ្រាំងម៉ូតូមិនជាប់ក៏ទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ ភ្លាមៗតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សោម សុគា ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតភូមិក្រាំងធំ ឃុំកំពង់ ស្រុកបាទី ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 1R-8067 បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កហេតុម៉ាកហ៊ីណូ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 3A-3390 ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានបើកម៉ូតូសណ្តោងរ៉ឺម៉កក្នុង ទិសដៅពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កហេតុបានបើក បញ្ច្រាសទិសគ្នា បានបត់កាត់ពីមុខម៉ូតូជនរងគ្រោះទទឹងផ្លូវធ្វើឲ្យជនរងគ្រោះ ជាន់ហ្វ្រាំងម៉ូតូមិនជាប់ក៏ទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ ភ្លាមៗតែម្តង ។ អ្នកបើករថយន្តក្រោយពីឃើញសភាពការណ៍មិនស្រួលបែបនេះបានទុករថយន្ត ចោលរួចរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យនិងធ្វើចរាចរណ៍និងយករថយន្តបង្កនិងម៉ូតូជនរង គ្រោះត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកយកដើម្បី ដោះស្រាយ ៕