ប៉ោយប៉ែត ៖ បុរសម្នាក់តូចចិត្តនឹងជំងឺទឹកនោមផ្អែមដែលមានសភាព រ៉ាំរៃ និងគ្មានសង្ឃឹមក្នុងជីវិត បានសម្រេចចិត្តយកកាំបិតចាក់ដៃខ្លួនឯង រួចលោតពីលើឡៅតឿផ្ទះបណ្តាលឲ្យបាក់ .កសម្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបាន កើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីក្រុមគ្រួសារសពបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ឃ្លោក អាយុ៥៨ ឆ្នាំ ជាមនុស្សមានជំងឺប្រចាំកាយជាយូរណាស់មកហើយ គាត់ពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាមានសភាពតប់ប្រមល់ក្នុងចិត្តណាស់ ដោយសារគាត់កើតជំងឺទឹកនោមផ្អែម ហើយរហូតដល់ថ្ងៃកើតហេតុគាត់ក៏យកកាំបិតមកចាក់ដៃខ្លួនឯង រួចដល់ម៉ោង៤ទៀបភ្លឺក៏ឡើងទៅលើឡៅតឿលោតសម្លាប់ខ្លួនតែម្តង ។
ចំពោះបញ្ហាខាងលើ មកដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះបានរារាំងមិនឲ្យសមត្ថកិច្ចចូល ពិនិត្យសាកសព ខណៈដែលក្រុមគ្រួសារសពកំពុងរៀបចំធ្វើបុណ្យ ៕