ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃ និងជើងខាងស្តាំ បន្ទាប់ពីជិះម៉ូតូ វិលត្រឡប់មកពីធ្វើ ការងារវិញ ត្រូវបានរថយន្តមួយគ្រឿង បើកយ៉ាងលឿន មកបុកពីក្រោយ ធ្វើឲ្យផ្លោងធ្លាក់ទៅខាងចិញ្ចើមផ្លូវ ម៉ូតូខ្ទាតទៅធ្លាក់ មាត់ប្រឡាយ ចំណែករថយន្ត រេចង្កូតទៅបំណែកផ្លូវម្ខាងទៀត បន្តល្បឿនហោះចេញពីផ្លូវ រមៀលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។ នៅវេលាម៉ោង ២១និង ២៥នាទៅយប់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១នៃកងពលតូចលេខ៧០ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕
» ព័ត៌មានជាតិ » កូរ៉ូឡា បុកម៉ូតូស្តេបពីក្រោយរងរបួសធ្ងន់