ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៉ា សុជាតិ​វង្ស ៖ កម្ពុជា​-​សិង្ហ​បុរី ទំនាក់ទំនង​វិ​ស​យ័​ពាណិជ្ជកម្ម​មាន​ចំនួន​១​ពាន់​លាន​ដុល្លារ​ មក​ចូល​កម្ពុជា​ ​

លោក ប៉ា សុជាតិ​វង្ស ៖ កម្ពុជា​-​សិង្ហ​បុរី ទំនាក់ទំនង​វិ​ស​យ័​ពាណិជ្ជកម្ម​មាន​ចំនួន​១​ពាន់​លាន​ដុល្លារ​ មក​ចូល​កម្ពុជា​ ​

ភ្នំពេញ ៖  កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣  នៅ​សាលា​រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង កម្ពុជា​- សិង្ហ​បុរី លើ​វិ​ស័យ​ពាណិជ្ជកម្ម​២០១២,២០១៣ មាន​ចំនួន​១​ពាន់​លាន​ដុល្លារ​អាមេរិក​អ្នកទេសចរ​ដែល​បានចេញ​ចូលមក កម្ពុ​ជាមាន​ចំនួន​៥​ម៉ឺន​នាក់ ដោយឡែក​អ្នកវិនិយោគទុន អ្នកទេសចរ និង​ប្រជាជន ដែល​បានចេញ​ចូលមក​ស្នាក់នៅ រាជធានី
​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​មាន​ចំនួន​៥​ពាន់​នាក់ ទៅ​៧​ពាន់​នាក់ ដោយ​ផ្អែកទៅលើ​ទំនាក់ទំនង​និង​គ្នា​ល្អ​បែបនេះ សិង្ហ​បុរី បាន​ជួយ​បណ្ដុះបណ្ដាល​អាហារ​រូបករណ៍​វិ​ស​យ័​អប់រំ ជូន​ដល់​មន្ដ្រីរាជការ និង​សិស្សានុសិស្ស បាន​យ៉ាងច្រើន នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក ប៉ា សុជាតិ​វង្ស ក្នុងឱកាស​ទទួល​ជួប​លោក​KEVIN  CHEOK ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា ។
​លោក KEVIN  CHEOK ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៤ខាងមុខនេះ លោក​និង​អញ្ជើញ​គណៈប្រតិភូ​អភិបាលក្រុង​ឱ្យទៅ​ចូល រួម​ក្នុង​កិច្ចប្រជុំ​អភិបាលក្រុង​នៅលើ​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​សឹង​ហ្គា​រ​ពួរ ប្រទេស​សិង្ហ​បុរី   ។  ជាការ​ឆ្លើយតប​និង​សំណើ​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​អភិបាលក្រុង​នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ​២០១៤​នេះ លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា លោក​និង​ទៅ
​ចូលរួម​តែ​ក្នុង​គោលបំណង​ធំ​មួយទៀត​នោះ​គឺ​លោក​និង​ចង់​បញ្ជូន ប្រតិភូ​អភិបាលខណ្ឌ​នៅពេល​ខាងមុខ​ដែល មាន​១២​ខណ្ឌ និង​ត្រូវ​ទៅ​ចូលរួម​សិក្សា ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​នៅ​ទីក្រុង​សឹង​ហ្គា​រ​ពួរ ប្រទេស​សិង្ហ​បុរី​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya