ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ល្បួង​ក្មេងស្រី​អាយុ​៧​ឆ្នាំ យកទៅ​រំលោភ ​

បុរស​ម្នាក់​ល្បួង​ក្មេងស្រី​អាយុ​៧​ឆ្នាំ យកទៅ​រំលោភ ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​រណ្តៅ​ស្រះ​ទឹក​ខាងត្បូង​ឈាង​ខាងកើត​សិប្បកម្ម​ឡឥដ្ឋ​យីហោ គឹម តៃ ឋិត​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។​
​មន្ត្រីនគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម​.​ស​.​ម អាយុ​៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ ក្នុង​សិប្បកម្ម​ឡឥដ្ឋ​យីហោ ឈាង ស៊ុយ​ហៀ​ង ឋិត​ក្នុង ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។
ចំណែកឯ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ម៉ៅ ពៅ ហៅ​គួ​ក អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ​យីហោ គឹម តៃ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ក្រោយ​មាន​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ដែល​បាន​ប្តឹង​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​បាន​ប៉ុន្មាន​ម៉ោង ។​
​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ក្មេងស្រី​រងគ្រោះ បាន​នៅ​ប្រលែង លេង​ជាមួយ​មិត្តភក្ដិ​៣​ទៅ​៤​នាក់ នៅលើ​កំណាត់​ផ្លូវលំ​ក្បែរ​ឡឥដ្ឋ​យីហោ គឹម តៃ ខណៈនោះ​ជនសង្ស័យ​ក៏បាន​បបួល​ក្មេងស្រី​រងគ្រោះ​និង​ក្មេង​ផ្សេងទៀត ទៅ​បេះ​ផ្លែ​ឈូក​នៅក្នុង​ស្រះ​ចំណុចកើតហេតុ​ខាងលើ ។ នៅពេល​ទៅដល់ ក្មេងៗ​បាននាំគ្នា​ចុះ​ងូតទឹក​ស្រះ​អស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya