ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង៣០នាទីឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ បុរសម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង នៅនឹងកន្លែង កើតហេតុ ដោយសារតែរូបគេ ត្រូវរថយន្តកុងតឺន័រ បើកលឿនជ្រុល បុកពីក្រោយយ៉ាង ពេញទំហឹង ខណ:រូបគេកំពុងជិះម៉ូតូ ប្រុងឡើងស្ពានមុនីវង្សចាស់ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ១ ជាប់គល់ស្ពានព្រះមុនីវង្សចាស់ សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2601 ធ្វើដំណើរតាមផ្លូវជាតិលេខ ១ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ បើកបរក្នុងទិសដៅពីស្របគ្នាជាមួយ ម៉ូតូសង់កូរ៉េ ហើយរថយន្តបង្កបានព្យាយាមបើកវ៉ាម៉ូតូបណ្តាល ឲ្យជ្រុលបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង និងកិនបុរសម្ចាស់ម៉ូតូនៅក្រោមរថយន្តថែមទៀត ៕