ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្លាប់​៣​របួសធ្ងន់​ស្រាល​១០​នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ដក​ដំឡូង

ស្លាប់​៣​របួសធ្ងន់​ស្រាល​១០​នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ដក​ដំឡូង

​កំពង់ចាម​ ៖​ មនុស្ស​៣​នាក់​បាន​ស្លាប់​ និង​១០​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ក្នុងហេតុការ​ក្រឡាប់​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ​ដែល​ដឹក​កម្មករ​ដក​ដំឡូង​បាន​ផ្ទុះ​កង់​ក្រោយ​ខាងឆ្វេង​ ពេលកំពុង​បើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ ភូមិ​ខ្ជាយ​ ឃុំ​ជាំ​គ្រវៀន​ ស្រុ​កមេមត់​ ។ ​កាលពី​វេលា​ម៉ោង ​៣​រសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។

​រថយន្ត​ក្រឡាប់ខាងលើ​ម៉ាក​សាំ​យ៉ូ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2O-0862​ អ្នកបើកបរ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​លោក​ សេង​ អេ​ង​ហាក់​ សមត្ថកិច្ច​នគរបាល​ ស្រុក​មេមត់​ទទួល​ផែន ​សណ្តាប់ធ្នាប់បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​មានឈ្មោះ​ ១.​លឹ​ម​ អូន​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ខ្ច​ង​ ឃុំ​ពាម​បន្ទា​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែ​ង​,​ ២.​យួ​ស​ មាឌ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​,​ ៣.​ចែ​ម​ សា​រ៉ា​ន់​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជា​ប្រពន្ធ​ រស់នៅ​ភូមិ​ជា​ទាយ​ ឃុំ​ពាម​ ស្រុក​កំពង់​ ត្របែក​ ខេត្តព្រៃវែង​ ។​

លោក​អធិការរង​បាន​ឲ្យ​ដឹង​ថា​ រថយន្តឈ្នួល​នេះ​បាន​ដឹក​កម្មករ​ប្រុស​ស្រី​ជិត​២០​នាក់​ចេញពី​ស្រុក​ កំពង់ត្របែក​ ខេត្តព្រៃវែង​ ក្នុង​គោលដៅ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ ពេល​ដែល​រថយន្ត​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ផ្ទុះ​កង់​ក្រោយ​ ខាងឆ្វេង​រេច​ង្កូ​ច​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​៣​នាក់​ភ្លាមៗ​ និង​មនុស្ស​១០​នាក់​រង​របួសធ្ងន់​ស្រាល​ ។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​លោក​ និង​សហការី​ជា​ច្រើន​នាក់​នៅ​កន្លែង​កើតហេតុ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ដើម្បី​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ ​តាម​ប្រពៃណី​ ​ហើយចំពោះ​មនុស្ស​របួសធ្ងន់​និង​ស្រាល​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​៕​

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya