ពោធិ៍សាត់ ៖កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ លើ កំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខអធិការ ដ្ឋាននគរបាលស្រុកក្រគរ ក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្ដ ពោធិ៍សាត់ បានឃាត់រថយន្ដស៊ីទែនដែល មានស្លាកសញ្ញាក្រុមហ៊ុនតេលាឆែកឆេរមានបង្កប់ឈើប្រណីត ដែលមានមុខកាត់ ធំៗជាច្រើន បន្ទាប់ពីមានករណីរាយ ការណ៍ពីក្រុមភ្នាក់ងារសម្ងាត់ ដើម្បី ប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើខេត្ដ ។
ខាងក្រុមហ៊ុន ប្រេងឥន្ធនៈតេលាថា រថយន្ដបង្កប់ឈើ ប្រណីតនេះបានក្លែងស្លាកសញ្ញាក្រុមហ៊ុន តេលា ទើបសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ ចំនួន២នាក់ ១-ឈ្មោះ រី សុភ័ក្ដ្រ ភេទប្រុស អាយុ២៩ឆ្នាំ និង២-ឈ្មោះ សុខ ផេង ភេទ ប្រុស អាយុ៣០ឆ្នាំ អ្នកទាំង២រស់នៅភូមិ ស្រែសៀម ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្ដ កំពង់ចាម រួមទាំងរថយន្ដស៊ីទែនស្លាក ក្រុមហ៊ុនតេលា ពាក់ស្លាកលេខភ្នំពេញ 3C-2859 ពណ៌ខៀវលាយលឿង បញ្ជូន ទៅអធិការដ្ឋាន
នគរបាលស្រុកក្រគរ ដើម្បីប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃ ឈើខេត្ដចាត់ការបន្ដតាមនីតិវិធី ៕