ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រ៉ឺម៉ក​ម៉ូតូ បោះពួយ​បត់​ឆ្លងផ្លូវ បុក​ម៉ូតូ ក្រឡាប់​ផ្ងារជើង​ ​

រ៉ឺម៉ក​ម៉ូតូ បោះពួយ​បត់​ឆ្លងផ្លូវ បុក​ម៉ូតូ ក្រឡាប់​ផ្ងារជើង​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២២​នឹង​១០​នាទី យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​១៩៨ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ រ៉ឺម៉ក​ម៉ូតូ ១​គ្រឿង បើក​លឿន​ដូច​ហោះ ចាក់​គួរ​បត់​ស្តាំ​ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺម៉ក់​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង​កណ្តាល​ថ្នល់  ។
​មុនពេល​កើតហេតុ គេ​បានឃើញ រ៉ឺម៉ក​ម៉ូតូ ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-2342 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​២៧១  ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ផ្លូវ​១៩៨ ជា​ចំណុច​ផ្លូវបែក​ជា​បី ក៏បាន​កាច់​បត់​ឆ្លងផ្លូវ ស្រាប់តែ​ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥ ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-9608 ដែល​បើក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង ចំណែក​ម៉ូតូ​សេ​១២៥ ខូចខាត​ផ្នែក​ខាងមុខ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya