កំពង់ចាម ៖ ប្រតិបត្ដិការ នេះធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះជនល្មើស ក្នុងភូមិទី៧ សង្កាត់-ក្រុងកំពង់ចាម ។
មេឆ្នោតធំ(កន្ទុយ លេង)និងកូនកញ្ច្រែងចំនួន៤នាក់ ត្រូវបានបង្ក្រាបឃាត់ខ្លួនដោយកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ទាប់ពីមានចំណាត់ការរបស់លោកឧត្ដមសេនីយ៍ស្នងការ ឆាយ គឹមស៊ុន ឱ្យ កម្លាំងជំនាញហៅមកធ្វើកិច្ចសន្យាបីថ្ងៃ មុនឱ្យបញ្ឈប់ តែពួកគេមិនបញ្ឈប់នៅ តែប្រព្រឹត្ដសកម្មភាពល្មើសច្បាប់នេះ
បន្ដទៀត ។
ឃាត់ខ្លួនមនុស្ស៤នាក់ មាន ឈ្មោះ ១-សេង កៅ ភេទប្រុស អាយុ៤៣ ឆ្នាំ, ២-ស៊ឺ បួយ ភេទស្រី អាយុ៣០ឆ្នាំ ទាំងពីរនាក់ជាប្ដី-ប្រពន្ធ និងជាមេឆ្នោត (កន្ទុយលេខ)រស់នៅកន្លែងឃាត់ខ្លួនខាង លើ, ៣-អុង ធារ៉ា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម និង៤-ជា លាហ៊ន ភេទ ស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំកោះមិត្ដ ស្រុកកំពង់សៀម អ្នកទាំង២ ជាកូនកញ្ច្រែង(អ្នកកត់កន្ទុយលេខ)៕
» ព័ត៌មានជាតិ » ប៉ូលិសខេត្តបង្ក្រាបមេឆ្នោតដ៏ធំ នៅក្រុងកំពង់ចាម