ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ចោរលួច វត្ថុ​បុរាណ និង​កោដ្ឋ​មាស​ដាក់ សារីរិកធាតុ លើ​ភ្នំ​ព្រះរាជ​ទ្រព្យ សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប​សង្កេត​

សង្ស័យ​ចោរលួច វត្ថុ​បុរាណ និង​កោដ្ឋ​មាស​ដាក់ សារីរិកធាតុ លើ​ភ្នំ​ព្រះរាជ​ទ្រព្យ សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប​សង្កេត​

​កណ្តាល​៖  ដោយមាន​ពាក្យ​ច​ចាម​មរាម​ពី​ប្រជាពលរដ្ឋ​និង​ពាក្យ​ខ្សឹបខ្សៀវ​មិន​ច្បាស់ការ ថា បាត់​ព្រះ​កោដ្ឋ​មាស​តម្កល់​ព្រះ​បរម​សារីរិកធាតុ របស់​ព្រះសម្មាសម្ពុទ្ធ​ជាទី​សក្ការៈ​រួម​និង​វត្ថុ​បុណ្យ​មួយចំនួន​នោះ កម្លាំង​នគរបាល ដឹកនាំ​ដោយ​ស្នងការ នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន បាន​បើក​ការ​ស៊ើប អង្កេត​ដោយ​ចិត្ត​ទុកដាក់ និង​ចុះទៅ​ស្រាវជ្រាវ​ទាំងយប់​នៅ លើ​ករណី​ចោរលួច​យក​វត្ថុ​បុរាណ និង​កោដ្ឋ​មាស ដាក់​ព្រះ​បរម​សារីរិកធាតុ របស់​ព្រះពុទ្ធ នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​។​
​ជាមួយនឹង​ព័ត៌មាន​បាត់​ព្រះ​កោដ្ឋ​មាស​តម្កល់​ព្រះ​បរម​សារីរិកធាតុ របស់​ព្រះសម្មាសម្ពុទ្ធ​ជាទី​សក្ការៈ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីសារ​ធារ​ណៈ ជន​ទូទៅ​។
​បើតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​អរិយធម៌​ឲ្យ​ដឹងថា រហូតដល់​វេលាយប់​មិញ នៅតែ​មិនទាន់មាន​ប្រភព​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការបាត់​កោដ្ឋ​មាស តម្កល់​ព្រះ​បរម​សារីរិកធាតុ រួម​និង​វត្ថុ​បុរាណ​មួយចំនួន​នៅក្នុង​ព្រះ​សក្យមុនីចេតិយ​នោះ​នៅឡើយ​ទេ​។​
​ភ្នាក់ងារ​យើង​បន្តថា ដោយសារ​មាន​ករណី​ខាងលើនេះ នៅ​ជុំវិញ​បរិវេណ​ភ្នំ​ព្រះរាជ​ទ្រព្យ​វិញ ត្រូវបាន​យាមកាម​យ៉ាង​តឹងរឹង​ពី​កម្លាំង​សមត្ថកិច្ច​ខេត្តកណ្តាល ហើយក៏​កំពុងតែ​មមាញឹក​ជាមួយ​ការ​ស៊ើប អង្កេត​ខ្លាំង​ណាស់ដែរ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​។​
​សមត្ថកិច្ច កំពុងតែ​សាកសួរ​ជជីក​យ៉ាងខ្លាំង ទៅលើ​ឆ្មាំ​៩​នាក់ ដែល​យាម​ប្រចាំ​នៅ​ទីនោះ​។ សង្កត់ធ្ងន់​ជាពិសេស​ទៅលើ​ឆ្មាំ ៣​នាក់ ជា​អ្នកយាម​នៅ​យប់​ដែល​បាត់​នោះ​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​សំឡេង​ឆ្កែ​ព្រុះ​យ៉ាងខ្លាំង តែមួយ​សន្ទុះ ក្រោយមក​ក៏​បាត់​ទៅវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya