ភ្នំពេញ៖កាលពីម៉ោង ២២ និង ២២នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ នៅជិតរោងកុនគីរិរម្យ ផ្លូវព្រះសីហនុកែងផ្លូវលេខ ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ បុរស៣នាក់ជិះម៉ូតូសេ ១១០ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល ៤នាក់ ។
មុនពេលកើតហេតុគេឃើញបុរស៣នាក់ ស្រវឹងជោក បានជិះម៉ូតូសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-7466 ឌុបគ្នាយ៉ាងលឿនតាមផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច លុះដល់ផ្លូវកែងដោយពុំបានបន្ថយល្បឿនក៏ជ្រុលទៅបុកបុរសម្នាក់កំពុង ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ ៣១១៧ ភព ១ ឆ្លងកាត់ផ្លូវព្រះសីហនុ ពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់ជាម្ចាស់ម៉ូតូសង់កូរ៉េដួលសន្លប់នៅនឹងកន្លែងកើតហេតុ ហើយបុរស
ទាំង៣នាក់ក៏ដួលបោកក្បាល ហូរឈាមស្រោចខ្លួន ។ ចំណែកម៉ូតូសេ ១១០ នឹងម៉ូតូ សង់កូរ៉េ ត្រូវរងការខូចខាតទាំងស្រុង ៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ របួសធ្ងន់ស្រាល៤នាក់