ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្តី​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ រហូត​ក្អួត​ឈាម​ស្លាប់​ ​

ប្តី​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ រហូត​ក្អួត​ឈាម​ស្លាប់​ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​លំនៅស្ថាន​របស់ខ្លួន ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូ​ណ៏ ។ ការស្លាប់​របស់​ស្ត្រី​រូបនោះ​បានធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យថា អាច​ស្លាប់​ដោយសារតែ​ប្តី​របស់គាត់ ព្រោះ​កន្លងមក​តែងតែបាន​វាយ​ធ្វើ​ទារុណកម្ម​ប្រព​ន្ឋ​មិន​លោះ​ពេលនោះ​។ ដោយហេតុ
​នេះហើយ​ទើប​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ដើម្បី​ឲ្យ​ដឹង​ការពិត ។​
​ស្ត្រី​ដែល​ស្លាប់​ខាងលើ មានឈ្មោះ ឃឹម ចាន់ អាយុ​៥៧​ឆ្នាំមាន​ប្តី​ឈ្មោះ ស្ងួន អឿន អាយុ ៥៥​ឆ្នាំ គ្រួសារ​នេះ​មានកូន​៥​នាក់ ស្រី​៣​នាក់​។​
​ដោយឡែក កូនស្រី​បង្កើត​របស់​ស្ត្រី​ដែល​ស្លាប់ ឈ្មោះ ផល ណាត អាយុ​២៧​ឆ្នាំ បានចេញ​មុខ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា ម្តាយ​នាង​មាន​ជម្ងឺ​ប្រចាំការ គឺ​ជម្ងឺ​ទាច​ទឹក ( ពោះធំ និង​ថ្លើម​ក្រិន ) ។ ម្តាយ​នាង​ជា​អ្នក​ចូលចិត្ត​ផឹកស្រា​ណាស់ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន ជម្ងឺ​នោះបាន​ធ្វើ​ទុក​ខ្លាំង នាង​ក៏​នាំទៅ​ព្យាបាល​គ្រូខ្មែរ​បានជា តែ​ជា​មិន​ដាច់​ទេ ។ លុះ​ត្រឡប់មកវិញ ម្តាយ​នាង​តម​ស្រា​បានតែ​២​ខែ​ក៏​ចាប់ផ្តើម​ផឹក​ឡើងវិញ ឯ​ជ​ម្អឺ​ក៏​ចាប់ផ្តើម​រើ​ឡើងវិញ​ដែរ ។ រាល់ថ្ងៃ​ម្តាយ​នាង​តែង​លួច​ទៅ​ផឹកស្រា​នៅក្រោយ​ផ្ទះ​ដោយសារតែ​បែបនេះហើយ ទើប​ឪពុក​នាង​ខឹង​និង​វាយ​ធ្វើបាប​ម្តងម្កាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya