ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខេត្តកណ្តាល​ជា​ចំណុច​ចាប់ផ្តើម​ក៏​ជា​ខេត្ត​គំរូ​សម្រាប់​ខេត្ត​នានា​ក្នុង​កម្មវិធី​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ ដំបូង​នៅ​ដើមឆ្នាំ​២០១៤

ខេត្តកណ្តាល​ជា​ចំណុច​ចាប់ផ្តើម​ក៏​ជា​ខេត្ត​គំរូ​សម្រាប់​ខេត្ត​នានា​ក្នុង​កម្មវិធី​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ ដំបូង​នៅ​ដើមឆ្នាំ​២០១៤

​ភ្នំពេញ ៖ ខេត្តកណ្តាល​ជា​ចំណុច​ចាប់ផ្តើម​អនុវត្តន៍ យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ដើមឆ្នាំ​២០១៤ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​នាយក មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន ។ លោក ម៉ៅ តាន់​អ៊ាង ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​ផែនការ​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ ឆ្ពោះទៅ​គោលដៅ​គ្មាន​ជំងឺ​ហង់​សិន​នៅក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​១១ ធ្នូ ២០១៣ ។​
​ប្រទេស​កម្ពុជា បាន​លុបបំបាត់​ការកើត​ជំងឺឃ្លង់​ក្នុងអំឡុង​ឆ្នាំ​១៩៩៨ មក​ពិតមែន តែ​បច្ចុប្បន្ននេះ កម្ពុជា ក៏​កើតមាន​ជំងឺឃ្លង់​ប្រភេទ​ថ្មី ដែល​ក្នុង​មួយឆ្នាំៗ ជំងឺ​នេះ បានកើត​ឡើង​ពី ៣៥០ ទៅ ៤០០​ករណី​។
បន្ទាប់ពី​សិក្ខាសាលា​អស់​រយៈពេល​៥​ថ្ងៃ​កន្លងមក​លោក ម៉ៅ តាន់​អ៊ាង បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ ដើម្បី​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់​នោះ អង្គសិក្ខាសាលា​បានសម្រេច​ចាប់ផ្តើម​រៀបចំ​អនុវត្ត​កម្មវិធី​លុប បំបាត់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងប្រទេស​កម្ពុជា​។ ដើម្បី​រៀបចំ​កម្មវិធី​នោះ ឲ្យ​បាន​ជោគជ័យ អង្គសិក្ខាសាលា​បានជ្រើសរើស​យក​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ដើម្បី​ធ្វើជា​ខេត្ត​គំរូ ឬ​សាកល្បង គឺ​ខេត្តកណ្តាល​។
​លោក​បាន​បន្តថា ដោយមាន​សហការ​ពី​ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺរបេង និង​ហង់​សិន បាន​សម្រេចយក​ខេត្តកណ្តាល ដែល​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៤ នេះ​។ ការយក​ខេត្តកណ្តាល ជា​ខេត្ត​គំរូ​នេះ ដើម្បី​ពិនិត្យ​មើលថា តើ​ការងារ​វា​ដំណើរការ​យ៉ាងណា​។  ជាក់ស្តែង​ខេត្ត​នេះ ជា​ខេត្ត​ដែលមាន​អ្នកជំងឺ​ឃ្លង់​គួរសម​ជាង​ខេត្ត​នានា ម្យ៉ាង​យ៉ាង​ទៀត​ខេត្តកណ្តាល ជា​ខេត្ត​ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ និង​ជា​ខេត្ត ដែលមាន​ធនធានមនុស្ស​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​គម្រោង​។
​លោក ម៉ៅ តាន់​អ៊ាង បាន​បន្ថែមថា ដើម្បី​លុបបំបាត់​ជំងឺរបេង​នេះ ឲ្យ​បាន​ជោគជ័យ មជ្ឈមណ្ឌល​នឹង​តាមដាន​រាល់​សកម្មភាព​របស់​អ្នកជំងឺ និង​វាយតម្លៃ​ពី​ស្ថានភាព នៃ​ការកើត​ជំងឺ​។ បន្ទាប់ពី​វាយតម្លៃ​ឃើញ​ស្ថានភាព​ជំងឺ​ហង់​សិន ឬ​ឃ្លង់ ទទួលបាន​ជោគជ័យ​ហើយ មជ្ឈមណ្ឌល​នឹង​ពង្រីក​កម្មវិធី​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់​នេះ តាម​បណ្តាល​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា រហូតដល់​លុបបំបាត់​ទាំងស្រុង​កុំ​ឲ្យ​មាន​ការកើត​ជំងឺរបេង​នេះ​ទៀត​។ លោក​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​ប្រទេស​កម្ពុជា បាន​បើ​កម្មវិធី​ជជែក​គ្នា​ពី​វិធី​លុបបំបាត់​ជំងឺរបេង ឬ​ឃ្លង់​នេះ​។ ការជជែក​គ្នា​នេះ មានការ​លើកទឹកចិត្ត​ពី​ក្រសួងសុខាភិបាល តែងតែ​គាំទ្រ និង​ផ្តល់​សេវា​ព្យាបាល​ចំពោះ​ជំងឺឆ្លង​សំខាន់ៗ ជាពិសេស​នោះ គឺ​ជំងឺរបេង ឬ​ឃ្លង់​។ មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺរបេង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ផែនការ​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ នឹង​សម្រេចបាន​ជោគជ័យ​។​
​ឆ្លងតាម​កក្តា​ជាច្រើន ដែល​សមាជិក​អង្គសិក្ខាសាលា​បានលើកឡើង​រួចទៅហើយ​នូវ​វិធានការ ដែល​អាច​លុបបំបាត់​ជំងឺ​ហង់​សិន ឬ​ឃ្លង់ ទាំងស្រុង​នោះ​។ សិក្ខាសាលា សិក្ខាកាម​បានលើកឡើង​ថា បញ្ហា​ចម្បង (​ស្នូល​) នៃ​ជំងឺ​ហង់​សិន បាន​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​គ្រួសារ និង​អ្នកជំងឺ មូលហេតុ​នោះ ដោយសារតែ​កង្វះ​ការយល់ដឹង​ក្នុងការ​ស្វែងរក​កន្លែង​ពិគ្រោះ​ព្យាបាល ស្វែងរក​កន្លែង​ពិនិត្យ​រោគ​ឲ្យ​បាន​ទាន់ពេល ស្វែងរក​ការស្តារ​លទ្ធភាព​ពលកម្ម​ឲ្យ​បាន​ទាន់ពេល និង​ការរើសអើង​អ្នក​ផ្ទុក​ជំងឺរបេង​។
​បច្ចុប្បន្ន ការរើសអើង​អ្នក​កើត​ជំងឺរបេង ក៏ដូចជា​ជំងឺ​ផ្សេងៗ​នោះ មិនទាន់​អាច​លុបបំបាត់​ទេ​សម្រាប់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​។ បញ្ហា​រើសអើង​នេះ ក៏​ជា​ចំណោទ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​រស់នៅ​ឯកោ​តែម្នាក់ឯង មិន​ហ៊ាន​ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​មិត្តភក្តិ ។ ទាំងអស់នេះ បាន​បង្ក​ឲ្យ​កើត​ឡើងជា​បញ្ហា​សេដ្ឋកិច្ច ចំពោះ​គ្រួសារ អ្នកជំងឺ និង​សហគមន៍​របស់​អ្នកជំងឺ​ផងដែរ ៕ ដោយ ឈួន ឆាត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya