ព្រះ សីហនុ ៖ កាលវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៣ នៅចំណុចផ្ទះជនសង្ស័យ បន្ទាប់ពីមានពាក្យបណ្តឹងពីអ៊ុំស្រីកុមាររងគ្រោះតាមរយៈអង្គ ការម្លប់តាប៉ាង ។ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ
លើក្មេងស្រីអាយុ៨ឆ្នាំ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។
លោក វរសេនីយ៍ទោ នូវ សាវុធ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានមានប្រសាសន៍ថា កុមារីរងគ្រោះ ស.ស.ល អាយុ៨ឆ្នាំ ជាសិស្សសាលា
រីឯជនសង្ស័យក្នុងបទរំលោភសេពសន្ថវៈមានឈ្មោះ ងួន ពៅ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាពេទ្យសត្វចាក់ថ្នាំតាមភូមិ ត្រូវជាឪពុកចិញ្ចឹមកុមាររងគ្រោះ (ក្រោយពីឪពុកកុមារីរងគ្រោះស្លាប់ជននេះក៏ហៅម្តាយនិងកូនមកនៅ ជាមួយ)។ លោកបន្តថា តាមពិតរឿងរ៉ាវនៃការរំលោភសេពសន្ថវៈនេះបានកើតឡើងតាំងពីយប់ ថ្ងៃទី៨ ខែធ្នូ ប៉ុន្តែដោយមានការគំរាមកំហែងសម្លាប់ពីសំណាក់ជនសង្ស័យ ទើបកុមារីរងគ្រោះបានលាក់រឿង នេះរហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣វេលាម៉ោង៨និង៣០នាទី ទើបកុមារីរងគ្រោះសារភាពរឿងពិត ហើយក៏ត្រូវអ៊ុំស្រីបង្កើតប្តឹងទៅកាន់អង្គការម្លប់តាប៉ាង ជួយប្តឹងបន្តមកកាន់សមត្ថកិច្ច ទើបមានការចាប់ខ្លួនជនសង្ស័យនៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃដដែល យកមកសាកសួរចំលើយ ៕
» Breaking News, ព័ត៌មានជាតិ » បុរសម្នាក់ចាប់ក្មេងស្រីអាយុ៨ឆ្នាំ រំលោភបានសម្រេច